អបអរសាទរ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ក្នុងឱកាសត្រូវបានជ្រើសតាំងជា «សមាជិកកិត្ដិយស នៃខេមរសហព័ន្ធតេក្វាន់ដូ ពិភពលោក អាណត្តិ ២០២០-២០២៤ »

316

(ភ្នំពេញ)៖ ក្លិបតេក្វាន់ដូ ពិភពលោក ទូទាំងប្រទេស និងសមាជិកប្រតិបត្ដិនៃ ខេមរសហព័ន្ធតេក្វាន់ដូ សូមសម្ដែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ក្នុងឱកាសបោះឆ្នោតជ្រើសតាំងជា សមាជិកកិត្ដិយស នៃខេមរសហព័ន្ធតេក្វាន់ដូ ពិភពលោក (World Taekwondo) អាណត្តិ ២០២០-២០២៤។

នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន លោកឧកញ៉ា ឡាច សំរោង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕