ការប្រកាសពន្ធប្រាក់ចំណូលនឹងធ្វើតាមអនឡាញ E-filling

126

ភ្នំពេញ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ១១:០៥:២៥ លិខិតប្រកាសពន្ធ និង ពន្ធលើប្រាក់ចំណូល អាចនឹងធ្វើតាមប្រព័ន្ធអនឡាញ E-filling។

សេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះកាលបរិច្ឆេទ ថ្ងៃទី១៨ កុម្ភៈ បានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ (GDT) បានរៀបចំប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម (Tol E-filling) ដើម្បីប្រជាពលរដ្ឋ ងាយស្រួលដាក់លិខិតប្រកាសពន្ធ និង បង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

លិខិតបានបញ្ជាក់ថា ” ប្រព័ន្ធនេះ ដើម្បីពង្រឹងសេវាផ្នែកចាត់ចែងលិខិតប្រកាសពន្ធជូនអ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ស័ក្តិសិទ្ធិភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និង ភាពជឿទុកចិត្តក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ”។ ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ (Tol E-filling) នេះ នឹងត្រូវអនុវត្តចាប់ពីខែមិនា ឆ្នាំ២០២១ ខាងមុខនេះ។