សម្រស់ភ្នំឱរ៉ាល់ អន្ទងចិត្តភ្ញៀទេសចរណ៍

208

ភ្នំឱរ៉ាល់គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជា ដោយមានខ្ពស់ ១៨១៣ម៉ែត្រ។ ភ្នំនេះស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដើម្បីទៅទស្សនាភ្នំឱរ៉ាល់ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ រួចបត់ឆ្វេងតាមផ្លូវ ១៣៦ ឆ្ពោះទៅត្រង់ និងទៅដល់សហគមន៍ភ្នំឱរ៉ាល់ ដែលមានចម្ងាយប្រមាណចា ១៤៨គីឡូម៉ែត្រ។

ពេលទៅដល់សហគមន៍ ភ្ញៀវទេសចរណ៍អាចសម្រាលកទទួលទានអាហារពេលថ្ងៃសិនបានរួចចាំបន្តដំណើរតាមគោយន្តប្រមាណជា ២ម៉ោងទៀតទើបទោដល់ជើងភ្នំឱរ៉ាល់។ ដោយស្ថានភាពផ្លូវនៅទីនោះលំបាកខ្លាំង ភ្ញៀវទេសចរណ៍ត្រូវតម្រូវអោយដើរតាមជម្រាលភ្នំ ឆ្លងកាត់ព្រៃឬស្សីប្រមាណជាង ១ម៉ោងទើបយើងទៅដល់ទឹលជ្រោះមួយដែលមាឈ្មោះថាអូរបាក់កញ្ជើ។

អូរបាក់កញ្ជើ ជាដំណាក់មួយក្នុងដំណាក់ជាច្រើនទៀត ដែលអំណោយផលអោយភ្ញៀវទេសចរណ៍អាចសម្រាកបោះតង់បានមុននឹងបន្តដំណើរទៅដំណាក់ទី ២។ ដើម្បីឡើងទៅដល់កំពូលភ្នំឱរ៉ាល់ភ្ញៀវទេសចរណ៍ត្រូវចំណាយពេល ថ្ងៃ តាមសមត្ថភាពនិងកម្លាំងរបស់មនុស្ស ដោយហេតុថាយើងត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចជាចំណោតខ្ពស់ៗ និងផ្លូវរហិលដែលចាំបាច់ត្រូវតោងខ្សែពួរ។

ពេលឡើងដល់កំពូលភ្នំ នោះយើងនិងឃើងវត្តមួយឈ្មោះថា កបិលមហាព្រហ្មនិមិត្ត ដែលកសាងឡើងក្នុងឆ្នាំ ២០១៤ នៅមានខ្ទមមួយចំនួនសម្រាប់ភ្ញៀវទេសចរណ៍ស្នាក់នៅ។ អ្វីដែលកាន់ពិសេសយើងក៏អាចទៅទស្សនាគ្រោងយន្តហោះដែលបានធ្លាក់ជាច្រើនទសវត្សរ៍មកហើយ នៅជុំវិញភ្នំឱរ៉ាល់៕