ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៥៩ករណី ក្នុងរយៈពេលមួយថ្ងៃ

77

ថៃ៖ ដោយបំបែកកំណត់ត្រានៃការឆ្លងថ្មី ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ៩៥៩ករណី នៅថ្ងៃអង្គារនេះ។

ករណីឆ្លងថ្មីនេះត្រូវបានរកឃើញភាគច្រើននៅក្នុងខេត្ត សាមុទ សាខន ដែលបានបង្កើនការធ្វើតេស្តលើមនុស្សចំនួន ៦០,០០០នាក់ ក្នុងសប្តាហ៍នេះ។ ជាមួយនឹងការធ្វើតេស្តដ៏ទំនើបនេះ មន្រ្តីសុខាភិបាលរំពឹងតួលេខនឹងកើនឡើងនៅក្នុងខេត្តដែលកំពុងមានការឆ្លងដ៏សម្បើមនេះ។

គួរបញ្ជាក់ថា មនុស្សចំនួន ៨៤៨ករណីក្នុងចំណោម ៩៥៩ករណី ត្រូវបាននៅក្នុងប្រតិបត្តិការធ្វើតេស្តដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងក្នុងស្រុក៕