រយៈពេល២៤ម៉ោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងជាង ៦ម៉ឺននាក់ និងអ្នកស្លាប់ចំនួន១,៥៥៤នាក់

67

សហរដ្ឋអាមេរិក៖ រយៈពេល២៤ម៉ោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងជាង ៦ម៉ឺននាក់ និងអ្នកស្លាប់ចំនួន១,៥៥៤នាក់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៩,២០២,៨២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៤,៦៦៩នាក់ និងជាសះស្បើយឡើងសរុប ១៩,៦៣២,៥២៣នាក់៕