ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត វង តុន ក្រោមប្រធានបទ៖ មរត៌កយុត្តិធម៌តាមរយៈមជ្ឈិមប្បដិបទាព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ

170

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត វង តុន មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ មរត៌កយុត្តិធម៌តាមរយៈមជ្ឈិមប្បដិបទាព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១-សេចក្តីផ្តើម

មាគ៌ាកណ្តាលជាមូលដ្ឋានគ្រឹះនៃការងារប្រកបដោយ សីលធម៌ សុចរិតធម៌ គ្មានទោសភ័យ និងធ្វើឱ្យជីវិតសង្គម មានតុល្យភាព សន្តិភាព យុតិ្តធម៌ សមធម៌ និងសេរីភាព ក៏ ដូចជាដឹកនាំខ្សែជីវិតរបស់ខ្លួនឱ្យរួចចាកទុក្ខទោសផុតភ័យ ទាំងពួង។

ព្រះពុទ្ធបានចាត់ទុកសមិទ្ធផលរបស់សត្វលោកកើត មានទៅបានដោយសារសេចកី្តព្យាយាមរបស់មនុស្ស និង ប្រាជ្ញាញាណរបស់មនុស្សដោយដើរតាមផ្លូវកណ្តាលនេះ ហើយមានតែមនុស្សប៉ុណ្ណោះទើបអាចក្លាយជាព្រះអរហន្តបាន។ អរិយមគ្គជាមាគ៌ានាំមនុស្សឱ្យជាម្ចាស់លើខ្លួនឯង ផ្ទាល់ក្នុងការដោះស្រាយគោលបំណងនៃជីវិតឱ្យមាន ជោគជ័យ ហើយគ្មានបុគ្គលណាមួយឧត្តុងឧត្តមជាង ឬមានអានុភាពជាងដែលអង្គុយកាត់សេចកី្តលើវាសនារបស់យើងឱ្យបានសុខ ឬទុក្ខក្រៅពីផលនៃទង្វើរបស់យើងនោះទេ។ ម្នាក់ៗអាចអភិវឌ្ឍខ្លួនដោយខ្លួនឯងហើយសម្រេច​​​ការរំដោះខ្លួនដោយខ្លួនឯង ពីព្រោះមនុស្សមានអំណាចរំដោះខ្លួនឯងឱ្យផុតពីចំណងទាំងអស់តាមរយៈកម្លាំងឆន្ទៈសកម្មភាពប្រកបដោយខន្តី តស៊ូ ឧស្សាហ៍ព្យាយាម និងប្រាជ្ញាផ្ទាល់របស់ខ្លួន។

២-សិក្សាទ្រឹស្តីជាក់ស្តែងក្នុងមជ្ឈិមប្ប​​​​ដិបទា

ព្រះពុទ្ធបានសម្តែងប្រាប់នូវអី្វដែលត្រូវធ្វើ និងអី្វដែល មិនត្រូវធ្វើ ហើយត្រូវមានការទទួលខុសត្រូវលើទង្វើរបស់ ខ្លួន ព្រះអង្គមិនបានធ្វើ ឬទទួលជំនួសឡើយ។ សិក្សាពីតម្លៃនៃពុទ្ធដីកា «អត្តាហិ អត្តនោ នាថោ» ខ្លួនត្រូវទីពឹងខ្លួនត្រូវស្គាល់ខ្លួនឯង ស្គាល់ធម៌ជាទីពឹង ស្គាល់សមត្ថភាពខ្លួន។ សេចកី្តបរិសុទ្ធ និងមិនបរិសុទ្ធនៃចិត្ត គឺអាស្រ័យទង្វើរបស់ ខ្លួនផ្ទាល់ គ្មានអាទិទេព ឥន្ទព្រហ្មណា ឬមនុស្សពិសេសណា មួយ​​អាចធ្វើឱ្យចិត្តយើងសៅហ្មង ឬបរិសុទ្ធផូរផង់បាន ឡើយ​។ ពុទ្ធសាសនិកបានទទួលអរិយមគ្គអង្គ ៨ ជាធម៌ ចាក់ឫសជ្រៅជាប់ជានិច្ចក្នុងជីវិតប្រចាំថ្ងៃ ហើយទាក់ទងគ្នា ទាំង​ស្រុង​​​ក្នុងការងាររាល់ថ្ងៃ និងបទពិសោធន៍របស់មនុស្ស លោក។ មនុស្សគប្បីកសាងសមត្ថភាពបំពេញភារកិច្ច និង  កាតព្វកិច្ចប្រឈមមុខចំពោះហេតុផលពិតនៃជីវិតតែងមាន សុខមានទុក្ខជាធម្មតា ហើយត្រូវដោះស្រាយជីវិតដោយ សន្តិវិធីរំដោះខ្លួនឱ្យរួចពីទុក្ខ។

៣-សម្មាទិដិ្ឋ ការយល់ដឹងត្រូវ

ការយល់ត្រូវក្នុងមគ្គជាលោកិយ៖ រួមទាំងនិងលោកុត្តរៈ សម្មាទិដិ្ឋនេះ លោកសំដៅដល់បញ្ញាចេតសិកដែលកើតព្រម ជាមួយនឹងចិត្ត ដឹងច្បាស់ យល់ច្បាស់ នូវអរិយសច្ចធម៌ទាំង ៤ គឺ៖

-ទុក្ខៈ ធម្មជាតដែលនាំឱ្យលំបាកព្រួយមានជាតិ ជរា ព្យាធិ និងមរណៈជាដើម។

-ទុក្ខសមុទយៈ ហេតុនាំឱ្យកើតទុក្ខបានដល់តណ្ហា។

-ទុក្ខនិរោធៈ ព្រះនិព្វានរំលត់សេចក្តីទុក្ខ។

-ទុក្ខនិរោធគាមិនីបដិបទា មាគ៌ានាំឱ្យទៅកាន់ទីរលត់ ទុក្ខ។

៤-សម្មាសង្កប្បៈ ការត្រិះរិះត្រូវ

ការត្រិះរិះត្រូវនេះសំដៅយកបញ្ញាត្រិះរិះពិចារណា ឃើញទោសរបស់អំពើទុច្ចរិត អំពើអាក្រក់ខុសច្បាប់រដ្ឋក៏ ដូចជាអំពើអសីលធម៌ទាំងឡាយ ហើយវៀរចាកមិនសាង អំពើបាបទាំងនោះ។

សម្មាសង្កប្បៈនេះបានដល់ការត្រិះរិះត្រូវ ៣យ៉ាងគឺ៖

– នេក្ខម្មសង្កប្បៈ សេចកី្តត្រិះរិះក្នុងការចេញចាគកាម។

– អព្យាទសង្កប្បៈ សេចក្តីត្រិះរិះក្នុងការមិនព្យាបាទ។

– អវិហឹសាសង្កប្បៈ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន។

សម្មាទិដិ្ឋ ការយល់ត្រូវ និងសម្មាសង្កប្បៈ សេចកី្តត្រិះរិះ ត្រូវមគ្គពីរនេះព្រះពុទ្ធចាត់ជាបញ្ញាសិក្ខា។ បញ្ញាសិក្ខាកាល បើបុគ្គលបានអប់រំចម្រើនហើយ ញុំាងឱ្យវិបស្សនាញាណ កើតឡើងក៏អាស្រ័យឧបការៈពីកម្លាំងកុសលធម៌ថ្នាក់សីល លះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ពោលគឺលះវិតិក្កម កិលេស ជាកិលេសគ្រោតគ្រាត។

៥-សម្មាវាចា ការពោលពាក្យត្រូវ

ការពោលពាក្យត្រូវជាទង្វើតាមផ្លូវវាចាហៅថាវចីកម្ម ជា ពាក្យពិតប្រកបដោយសីលធម៌ មិនកុហក ជាពាក្យមាន ប្រយោជន៍ដល់អ្នកស្តាប់ និងជាពាក្យនាំមកនូវសាមគ្គីភាព ជាពាក្យ​​ត្រឹមត្រូវច្បាស់លាស់ប្រាសចាកទោស ជាពាក្យ ទន់ភ្លន់ពីរោះមានសុជីវធម៌ធ្វើឱ្យអ្នកស្តាប់យល់ចូលចិត្ត យល់សេចកី្តបានច្បាស់។ កាលបើសមាទានសម្មាវាចាហើយបុគ្គលរមែងវៀរចាកសម្តីមិនល្អ ៤យ៉ាងគឺ

-មុសាវាទ វេរមណី វៀរចាកពោលនូវពាក្យកុហក។

-បិសុណាវាចា វេរមណី វៀរចាកការពោលនូវពាក្យ ញុះញង់ស៊ក​​​សៀត បំបែកបំបាក់អ្នកដទៃ។

-ផរុសវាចា វេរមណី វៀរចាកការពោលពាក្យត្រគោះ បោះបោកជេរប្រទិច អ្នកដទៃ។

-សម្ផប្បលាបោ វេរមណី វៀរចាកការពោលពាក្យរោយ រាយឥតប្រយោជន៍។

៦-សម្មាកម្មន្តៈ អំពើ ឬការងារត្រូវ

អ្នកបួសកី្ត គ្រហស្ថអ្នកគ្រប់គ្រងផ្ទះកី្ត តែងមានតួនាទី ភារកិច្ច ដែលត្រូវបំពេញតាមផ្លូវកាយហៅថាកាយកម្ម សម្រាប់ជីវិត។ ទង្វើទៅតាមផ្លូវកាយនេះក៏ទាក់ទងទៅនឹង ចិត្តនិងពាក្យសម្តីផងដែរ បើគេគិតត្រូវនិយាយត្រូវបំពេញ ការងារក៏ត្រូវបើគេគិតខុសនិយាយខុសធ្វើក៏ខុសទាំងក្នុងផ្លូវពុទ្ធចក្រ និងអាណាចក្រ។ ក្នុងនាមជាមនុស្សត្រូវមានការ ទទួលខុសត្រូវប្រកបដោយវិចារណញាណនិងបញ្ញាពិត ប្រាកដលើអំពើរបស់ខ្លួនព្រមទាំងផ្តល់វិភាគទានដល់ការ ស្វែងរកសច្ចភាពរបស់មនុស្សផងដែរ។ ការងារត្រូវបានដល់ ការវៀរចាក កាយទុច្ចរិត ៣យ៉ាង គឺ៖

– បាណាតិបាតា វេរមណី វៀរចាកការសម្លាប់សត្វ (ឬ ប្រើគេឱ្យសម្លាប់)។

– អទិន្នាទានា វេរមណី វៀរចាកការលូចប្លន់ (ឬប្រើគេ ឱ្យលួច)។

– កាមេសុ មិច្ឆាចារា វេរមណី ចវៀចាកកិរិយាប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។

៧-សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ

ការរកស៊ីចិញ្ចឹមជីវិតប្រកបដោយសុចរិតត្រឹមត្រូវតាម ច្បាប់ ជាមុខរបរពុំមានទោសក្នុងចក្រទាំងពីរ (ទាំងពុទ្ធចក្រ និងអាណាចក្រ) មិនបង្កវិនាសកម្ម ការឈឺចាប់ ឬការបំពាន ដោយអយុតិ្តធម៌លើអ្នកដទៃ។

ការចិញ្ចឹមជីវិតត្រូវគប្បីវៀរចាកមុខជំនួញខុស៥ប្រការ ៖

-សត្ថវណិជ្ជា ការជួញសាស្រ្តាវុធ។

-សត្តវណិជ្ជា ការជួញមនុស្ស។

-មំសវណិជ្ជា
ការជួញសត្វ(សត្វដែលគេសម្លាប់យកសាច់)

​​​​​​     -មជ្ជវណិជ្ជា ការជួញគ្រឿងស្រវឹង។

-វិសវណិជ្ជា ការជួញថ្នាំពិស។

៨-សម្មាវាយាមៈ ការព្យាយាមត្រូវ

ព្រះពុទ្ធបានឱ្យតម្លៃរាល់ការងារទាំងឡាយ ដែលអាច សម្រេចជោគជ័យទៅបានត្រូវតាំងចិត្ត ដើម្បីញុំាងឆន្ទៈឱ្យ កើតដោយប្រឹងប្រែងព្យាយាមឱ្យបានរឿយៗមាន ៤ គឺ

-សំវរប្បធាន ព្យាយាមសង្រួមចាកអកុសលធម៌។

-បហានប្បធាន ព្យាយាមសង្រួមលះបង់អកុសលធម៌។

-ភាវនាបធាន ព្យាយាមចម្រើនកុសលធម៌។

-អនុរក្ខនាបធាន ព្យាយាមរក្សាកុសលធម៌។

៩- សម្មាសតិ ស្មារតីរលឹកត្រូវ

ព្រះពុទ្ធ បានបង្រៀនសាវ័កក៏ដូចជាមនុស្សក្នុងលោកឱ្យ​​​មាន​ស្វ័យញាណប្រកបដោយញាណទស្សនវិជ្ជា និងដឹកនាំ មាគ៌ាជីវិតឱ្យទទួលបាននូវគុណភាពមានកម្លាំងដែលនាំទៅរកការអភិវឌ្ឍសតិស្មារតីរបស់ខ្លួនផ្ទាល់គឺការតាំងចិត្តកុំឱ្យភ្លេចភ្លាំងភ្លាត់កុំឱ្យធ្វេសប្រហែសក្នុងខណៈដែលឃើញតាមសភាវៈពិត កុំភ័ន្តច្រឡំ មានបញ្ញាដឹងច្បាស់ក្នុងសតិប្បដ្ឋាន ទាំង ៤ គឺ៖

-កាយានុបស្សនាសតិប្បដ្ឋាន កិរិយាតម្កល់សតិខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងកាយ។

-វេទនានុបស្សនាសតិប្បដ្ឋាន កិរិយាតម្កល់សតិខ្ជាប់​ខ្ជួនពិចារណារឿយៗក្នុងវេទនា។

-ចិត្តានុបស្សនាសតិប្បដ្ឋាន កិរិយាតម្កល់សតិខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងចិត្ត។

-ធម្មានុបស្សនាសតិប្បដ្ឋាន កិរិយាតម្កល់សតិខ្ជាប់ខ្ជួន ពិចារណារឿយៗក្នុងធម៌។

១០-សម្មាសមាធិ ការតម្កល់ចិត្តត្រូវ

សមាធិកម្មដ្ឋាន មានន័យស្មើគ្នានឹងពាក្យសមថកម្មដ្ឋាន គឺសំឡឹងអារម្មណ៍ ដែលបុគ្គលតម្កល់ចិត្តឱ្យហ្នឹងត្រូវដុត កំឡោចកិលេសធ្វើឱ្យចិត្តស្ងប់ប្រាសចាកនីវរណធម៌ ៥ មាន កាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កច្ចៈ និងវិចិកិច្ឆា ផង ព្រះសម្មាសម្ពុទទ្រង់សម្តែងថាសម្មាសមាធិគួរឃើញក្នុង ឈានទាំង ៤៖

-បឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេគ។

-ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ ថ្លាល្អខាងក្នង មានបីតិ សុខៈ កើតអំពីវិវេគ។

-តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ និងឧបេក្ខា។

-ចតុត្ថជ្ឈាន លះបង់សុខ និងទុក្ខ មានសតិប្រកបដោយ ឧបេក្ខាដ៏បរិសុទ្ធិ។

១១-សេចក្តីសន្និដ្ឋាន

មជ្ឈិមប្បដិបទា ជាផ្លូវកណ្តាល ប្រតិបតិ្តដើម្បីឆ្ពោះទៅ រកសេចកី្តសុខកាន់តែបរិបូណ៍ រំដោះទុក្ខពីក្នុងលោកនេះជា បណ្តើរៗរហូតដល់ព្រះនិព្វាន។ សីល សមាធិ បញ្ញា នេះ មានទំនាក់ទំនងគ្នា មានឧបការៈជាហេតុជាបច្ច័យ រួមគ្នាជា កម្លាំងកាប់ឆ្កាកិលេសតណ្ហា ដែលជាសេនារបស់មារមានច្រើនជាអនេក។ មានន័យថាអរិយមគ្គអង្គ៨នេះជាផ្លូវតែ មួយពុំមានពីរ ជាផ្លូវត្រូវត្រង់ត្រឹមត្រូវ ដែលព្រះពុទ្ធជាម្ចាស់ និងព្រះអរិយបុគ្គលទាំងឡាយបានធ្វើដំណើរចេញចាកភព បីហើយ។ បុគ្គលអ្នកចម្រើនមិនអាចរំលងចោលឬខ្វះអង្គ ណាមួយមិនបានឡើយ គ្រាន់តែមានអធ្យាស្រ័យធ្ងន់ស្រាល ខុសគ្នាដោយសីល ដោយសមាធិ និងដោយបញ្ញា សមដូច ពុទ្ធវចនៈដែលព្រះអានន្ទ អារាធនាមកសម្តែងក្នុងយុគនទ្ធ វគ្គ យុគនទ្ធកថា បព្វជិតណាមួយ ភិក្ខុកី្ត ភក្ខុនីកី្ត ឧបាសក ឧបាសិកាកី្ត ប្រព្រឹត្តទៅដើម្បីបាននូវព្រះអរហត្ត ត្រូវប្រកប ឬធ្វើដំណើរតាមមគ្គណា មួយក្នុងមគ្គទាំង ៤ បទបាលី ពោលថា «ភិក្ខុសមថបុព្វង្គមំ វិបស្សនំ ភាវេតិតស្ស សមថបុព្វ ង្គមំ វិបស្សនំ ភាវយតោ មត្តោ សញ្ជាយតិ…»។

ភិក្ខុក្នុងសាសនានេះ ចម្រើនវិបស្សនាមានសមថជា ប្រធាន១ ចម្រើនសមថមានវិបស្សនាជាប្រធាន១ ចម្រើន ធម៌ដែលជាប់គ្នាជាគូគឺសមថនិងវិបស្សនា១ ភិក្ខុមានចិត្ត ជ្រួលច្រាលដោយឧទ្ធច្ចៈក្នុងធម៌ (វិបស្សនូកិលេស) មាន សម័យដែលចិត្តឋិតនៅល្អតាំងនៅស៊ប់ជាចិត្តខ្ពស់ឯកតាំង មាំមគ្គក៏កើតឡើង១។ មគ្គបដិបទាទាំង៤នេះ បុគ្គលចម្រើនមគ្គណាមួយឱ្យច្រើន ធ្វើឱ្យច្រើននូវមគ្គនោះ បុគ្គលនោះ លះសញ្ញោជនៈ និងអនុស័យកិលេសទាំងឡាយបានដោយពិតប្រាកដ ពោលគឺរំលត់ទុក្ខបានដល់ព្រះនិព្វាន៕

ឯកសារពិគ្រោះ

១- ព្រះត្រៃបិដកបាលី ប្រែ លេខ៦ មហាវគ្គ បោះពុម្ភ លើកទី២ គ.ស.២៤៩៩

៣- ព្រះអដ្ខកថា សមន្តប្បាសាទិកា ប្រែ ពុម្ភលើកទី១ ព.ស.២៥៥២  គ.ស.២០០៨

៤- ខ្លូត ធីតា គតិបណ្ឌិតសម្រាប់ពុទ្ធសាសនិក ឆ្នាំ២០០៩

៥- ខ្លូត ធីតា ព្រះពុទ្ធសាសនា និងពាហិរសាសនា ក្រោយឆ្នាំ១៩៧៩ បោះពុម្ពលើកទី១ ឆ្នាំ២០១២

៦- ឈន អៀម ពុទ្ធសាសនានិងការប្រតិបត្តិនៅកម្ពុជា នាបច្ចុប្បន្ន ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ: គ.ស.១៩៩២

៧- ញ៉ែម គឹមតេង (ព្រះសុមេធវង្សបណ្ឌិត) ផ្លូវ កណ្តាល ព.ស.២៥៦០ គ.ស.២០១៦

៨- ធ សោ ៖ ព្រះពុទ្ធសាសនានិងសង្គមខ្មែរ (វត្តមាន និងការវិវត្តនៃព្រះពុទ្ធសាសនានៅកម្ពុជា) ឆ្នាំ១៩៩៤

៩- ធន់ ហិន៖ ទស្សនវិជ្ជានៃអភិសមាចារ្យ  ភ្នំពេញ ឆ្នាំ២០០៦