ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត អ៊ុំ វ៉ន ក្រោមប្រធានបទ៖ ឥរិយាបថ និងព្យសនកម្មនៃអំពើហិង្សាក្នុងគ្រួសារ

135

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត អ៊ុំ វ៉ន មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ឥរិយាបថ និងព្យសនកម្មនៃអំពើហិង្សាក្នុងគ្រួសារ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

សេចក្តីផ្តើម

ការវាយតម្លៃទៅលើអំពើហិង្សានៅក្នុងគ្រួសារនេះ គឺ មានការយល់​ឃើញប្លែកៗពីគ្នារបស់ជន​ល្មើស ជនរងគ្រោះ និងសង្គម។ ជនរងគ្រោះមិនត្រូវបានគេជួយអន្តរាគមន៍ឱ្យ​បានទាន់ពេល​វេលាទេ ដោយ​សា​រតែកា​រយល់ឃើញរបស់ សង្គមចាត់ទុកជារឿងក្នុងគ្រួសារ  ទោះបីច្បាប់ព្រហ្ម​ទណ្ឌ អន្តរកា​លបានកំណ​ត់នូវបទ​ល្មើស ជាច្រើនយ៉ាងក៏ដោយ ក៏មិនអាចទប់ស្កាត់ទាំងស្រុង​នូវអំពើ​ទាំងអស់នេះដែរ។

១. ប្រភេទនៃឥរិយាបថបុគ្គលក្នុងអំពើហឹង្សា

១.១-ឥរិយាបថរបស់ជនល្មើស

ការយល់ដឹងរបស់មនុស្សគ្រប់រូប បានបង្ហាញឱ្យគេ យល់​ឃើញ​ថាអំពើ​ហិង្សាក្នុ​ង​គ្រួសារ​មិន​មែនជាបទល្មើសទេ នេះជាប្រការគួរឱ្យភ័យខ្លាច ដែលធ្វើ​ឱ្យ​អំពើនេះកាន់តែរីក រាលដា​លធំ​ឡើង​ៗ​នៅ​ក្នុងសង្គមខ្មែរ។ អ្នកប្រើអំពើហិង្សា តែងតែប្រើប្រាស់​នូវអំណាចរបស់ខ្លួន ធ្វើ​តាម​ចិត្ត​ចង់ទៅ​លើ​សមា​ជិ​កក្នុងក្រុមគ្រួសារ ជាពិសេសបុរសតែម្តង ដែល​តែង​តែអះអាងថា ខ្លួនជាអ្នករ​ក​ចំណូលមក​ផ្ត​ល់នៅក្នុងគ្រួសារ ឬជាមេគ្រួសារ និងគិតថាប្រពន្ធ និងកូនគឺជាកម្មសិទ្ធិ​ដាច់ ថ្លៃ​របស់ខ្លួន និង​ស្ថិត​នៅក្នុងការគ្រប់​គ្រងរបស់ខ្លួនដែល​អាចឱ្យគេប្រើ​អំពើ​ហិង្សាបាន។ ម៉្យាងវិញទៀត​អំពើ​ហិង្សានៅ​ក្នុងក្រុមគ្រួសារ មិនត្រូវបានគេយកចិត្តទុកដាក់ និង​ផ្តន្ទា​ទោសឡើយ ពីព្រោះតាមការអង្កេត​បាន​បង្ហាញថា ការដាក់ ទណ្ឌកម្មទៅលើអ្នកវាយលើប្រពន្ធ និង​កូន​កម្រនឹងមាន ណាស់ ហើយច្បាប់ក៏​មិនបាន​កំណត់នូវពាក្យគ្រួសារនៅក្នុងច្បាប់ឱ្យបានច្បាស់លាស់​ដែរ។

ទោះ​បីមានបទល្មើសជាច្រើនបានចែងនៅ​ក្នុងច្បាប់ ហើយក៏ដោយក៏ការអនុវត្តន៍ច្បាប់ផងតើវានឹងទៅជាយ៉ាង ណា? ដំណោះស្រាយចំពោះការប្រើអំពើហិង្សា​ គឺគ្រាន់តែ ផ្សះផ្សា ឬសម្រុះ​សម្រួលធ្វើពាក្យសម្បថ ឬសុំទោសព្រម ទទួលយកកំហុសរបស់ខ្លួន គឺជាការបញ្ចប់បញ្ហា។ អ្នកប្រើ ហិង្សាវាយដំយល់ថាជនរងគ្រោះមិនហ៊ានប្តឹងតវ៉ាដោយសារ​ ការគំរាមកំហែង និងភាពទន់ខ្សោយ អវិជ្ជាក្រីក្រ គ្មានអំណាច ដែលជាហេតុធ្វើឱ្យគេជឿយ៉ាងមុតមាថាំមិន​ត្រូវបានគេចាប់ខ្លួន។ ​

១.២-ឥរិយា​បថរបស់ជនរងគ្រោះ

ដោយសារកត្តាទំនាក់ទំនងអំណាចមិនមានភាពស្មើគ្នានិងការបែ​ងចែកមិនច្បាស់​លាស់​នៅពេលដែលជនរងគ្រោះ ព្យាយាមទាញយកហេតុផលតែងតែមិ​នត្រូវបានទទួ​លយក ពីអ្នក​មាន​អំណាច ដែលធ្វើឱ្យជ​នទន់ខ្សោយងាយទទួ​លរង នូវគ្រោះថ្នា​ក់ជាទី​បំផុតចំ​ពោះការទាស់​ទែងគ្នា។ អំពើហិង្សា នេះ ខ្លួនឯងជាជនរងគ្រោះគិ​តថា កើតឡើងមកពីតែ​ជន នោះមើល​ងាយចំពោះខ្លួន ដោយ​សារ​តែខ្លួនមិនបានរក ចំណូលមកជួយផ្គត់ផ្គង់គ្រួសារ ឬភាព​អវិជ្ជម​នាក្រី​ក្រ ភាព ទន់ខ្សោ​យរបស់ខ្លួន ជាហេតុធ្វើឱ្យគេ​មិនហ៊ានមកប្តឹងតវ៉ា នៅចំពោះមុខច្បាប់។ ​

១.៣-ឥរិយាបថរបស់អាជ្ញាធរ៖

អាជ្ញាធរមួយចំនួន (មន្រ្តីនគរបាល ព្រះរាជអាជ្ញា ចៅ​ក្រម…) បាន​បញ្ចោញទស្សនៈថា​អំពើហិង្សានៅ​ក្នុង​គ្រួសារជាបញ្ហាក្នងុគ្រួសាររបស់គេ។ ជាហេតុនាំឱ្យគេមិនហ៊ាន​ចូល​អន្តរាគមន៍ ឬចា​ប់អ្នកវាយដំយកទៅឃុំឃាំងឡើយ ព្រោះមិនមែនជាបទល្មើសដែលមានចែងនៅ​ក្នុងច្បាប់។ បើសិនក​រណីនេះត្រូវបានគេរាយការណ៍ភ្លាមៗទៅប៉ូលីស ឬអាជ្ញាធរ មូលដ្ឋាន គឺគេមិន​ចូ​ល​ទៅអន្តរា​គមន៍​ភ្លាមៗនោះទេ ឬមិនចូលតែម្តងប្រសិនបើមិនមានលក្ខណៈធ្ងន់ធ្ងរខ្លាំងក្លានោះទេ។ ដូច្នេះកា​រអសកម្ម​រ​​បស់​អាជ្ញា​ធរមានសមត្ថិកិច្ច ក៏ជាចំណុចមួយធ្វើឱ្យអំពើហិស្សានៅក្នុងគ្រួសា​រមានផលវិបាក​កាន់​តែធ្ងន់​ធ្ងរឡើងដែ​រ។

មន្រ្តីជាច្រើនបានលើកឡើងអំពីនិទណ្ឌភាពការគ្មាន ជំនឿលើប្រព័ន្ធយុត្តិធម៌ និង​ការ​ខ្វះ​ចន្លោះច្បាប់ ឬការខ្វះ ចំ​ណេះ​ដឹងខាងផ្លូវច្បាប់ក្នុងចំណោមអាជ្ញាធរមូលដ្ឋានរួម ទាំងប៉ូលីសផងដែរ ជា​ហេតុផលមួយដែលមាន​ករ​ណីមួយ ចំនួនតូចមិនត្រូវបានយកទៅកាត់ក្តីនៅតុលាការ។ ការបើក​សវនាការគឺជាវិធីមួយដ៏ល្អ ដែ​លអាចធ្វើឱ្យអ្នកវាយដំទទួល រងកម្រិតទោស​នូវអ្វីដែលខ្លួន​បាន​ប្រព្រឹត្ត។ ​

១.៤-ឥរិយា​បថរបស់សង្គម៖

មានមនុស្សជាច្រើននៅក្នុងសង្គមបាន​ចាត់ទុកអំពើ​ហិង្សានៅ​ក្នុង​គ្រួសារ ឬការរំលោ​ភ​បំ​ពាន​វាយដំថាជារឿង ធម្មតា ហើយពួកគេចេះតែស្តីបន្ទោសដាក់កំហុស​ទៅលើជន រងគ្រោះក្នុងរឿង​ហេតុ​ទាំងនេះ។ អ្នកដែលនៅជុំវិញតែងតែទូន្មានឱ្យចេះប្រើពាក្យផ្អែម​ល្អែម​​ទៅ​កាន់​ភាគីម្ខាងទៀត ដើម្បី​ការពារកុំឱ្យមានការវាយតប់កើតឡើង។ ប្រជា-ពលរដ្ឋជាច្រើន​នៅតែយល់ថាដើម្បីកាត់​បន្ថយ​អំពើ​ហិង្សា​ក្នុងគ្រួសារគឺអាស្រ័យលើឥរិយាបថសុភាពរាបសារ និងចេះអត់-ធន់។ ប៉ុន្តែប្រសិ​នជាយើងធ្វើ​ការវិភាគឱ្យបានដិតដល់ទៅការទប់ទល់របៀបនេះអាចជាការចូលរួ​មចំណែ​កនៅក្នុង​ការ បង្កើត​អំពើហិង្សា​ទៅវិញដោយទំលាក់កំហុសទៅលើភា​គី ជនរង​គ្រោះឱ្យទទួលខុសត្រូវជាជាងអ្នក​ដែល​ប្រព្រឹត្ត​នូវ អំពើ​ហិង្សា​ទៅវិញ។

ចំណុចគួរឱ្យចាប់អារម្មណ៍​មួយទៀតនោះ គឺអំពើហិង្សា ក្នុង​គ្រួ​សារ​ត្រូវបានសង្គម​យល់ថា​ជា​រឿង​តូចតាច និងកម្រ ឱ្យជន​ប្រើ​ហិង្សាមានទោស។ ដោយគេយល់ថា នៅពេលប្តី វាយប្រពន្ធ​មាន​ន័យ​ថាប្តីស្រលាញ់ និងណែ​នាំប្រៀន​ប្រដៅ ដូចចៅហ្វាយនាយណែនាំស្តីបន្ទោលកូនចៅដូច្នេះដែរ។ មួយទៀតស​ង្គមយល់ថានៅពេលដែលគេឈ្លោះប្រកែកគ្នា បើយើងចូលធ្វើអន្តរាគមន៍ខ្លាំងពេក គ្រួសារនោះ​នឹងលែង-​លះគ្នា។ ​ដូចនេះសង្គមមិនចង់ឱ្យមានគ្រួសារបែកបាក់គ្នាច្រើនទេអញ្ចឹងយើង​សួរថា ហេតុធ្វីសង្គ​មយល់ថាអំពើហិង្សាក្នុងគ្រួសារជារឿងធម្មតា ព្រោះថាការកើតឡើងនូវអំពើហិ​ង្សាក្នុងគ្រួសា​រមួយហើយ​មួយទៀត ម្តងហើយម្តងទៀត​។

២. ផលវិ​បាកនៃអំពើហិង្សាក្នុងគ្រួសារ

ក្នុងករណីនេះ ផ​លវិបាកនៃអំពើហិ​ង្សាក្នុងគ្រួសារ គឺមានឥទ្ធិពលជាចម្បងលើស្ត្រី កុមារ និងសង្គម​​។ ដោយឡែក គឺមានផលប៉ះពាល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ការខាតបង់ថវិកា កិត្តិយស និងការ​ប៉ះ ពាល់​លើ​កូនការ ជះឥ​ទ្ធិលដល់សង្គម និងផលប៉ះពាល់ផ្សេងទៀត។

២.១-ការប៉ះពាល់សុខភាពផ្លូវកាយផ្លូវចិត្ត

ហេតុផលនៃការប៉ះពាល់នេះ ប្រសិនបើការវាយដំលើ ស្ត្រីមានផ្ទៃពោះអាចបណ្តាលឱ្យមានការរលូតកូនហើយ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ទាំងកូន និងម្តាយយ៉ាងធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ទៀត​ផង។ ចំពោះការវាយដំក្រោយ ពេលសំរាលកូនហើយ ក៏ជាការគួរឱ្យព្រួយបារម្ភដែរព្រោះថា ពេលនោះស្ត្រី​មានកម្លាំងទន់ខ្សោយមិនអាទ្រាំទ្រ និងការ វាយដំដែលអាចបណ្តោលឱ្យទាស់ស្លាប់ដោយងាយ។

រាល់កា​រវាយដំដែលធ្វើទៅលើរាងកាយជនរងគ្រោះ តាមការអង្កេតគឺមានរបួសស្នាម និង​រាលដាល​ដល់ផ្នែក ផ្សេង​ៗនៃសេរីរាង្គ។ ករណីរបួសស្នាមទាំងនោះមានដូចជា ដុតដាច់ ឬបែក​សាច់ក្លាយទៅជាសំលាកស្លាកស្នាម​ និង ដំបៅរឆេររធុញដែលអាចកើតមាននៅលើមុខ ក្បាល ដៃ ជើង ត្រចៀក ប្រអប់ជើង និងគ្រប់សារពាង្គកាយទាំងអស់។ ហើយលទ្ធផលនៃការប្រើហិង្សានេះបាន​ធ្វើ​ឱ្យជន​រងគ្រោះ ពិការ បាក់ដៃជើង ខ្វាក់ភ្នែក និងផ្នែកផ្សេងៗទៀត។ ម៉្យាង វិញទៀតជនរង​គ្រោះក៏​អាច​មានជំងឺឈឺរ៉ាំរៃរងារស្រៀវ- ស្រាញញ័រញាក់ ជាពិសេសទាក់ទងនឹងជំងឺបេះដូងខ្សោយ ឈឺ​ក្បាលជាប់ជានិច្ច ខូចប្រសៃប្រសាទក្លាយទៅជាមនុស្ស ឆ្កួត មានវិបត្តិស្មារតី ឬឈឺជុំវិញត្រគាករលាកស្បូនជាដើម។ បន្ថែមពីនេះទៀតផលប៉ះពាល់នេះ ក៏អាចចម្លងមេរោគរាលដាលចូលទៅក្នុង​ខ្លួននូវជំងឺ​ផ្សេង​ៗ ដូចជាឆ្លងនូវជំងឺកាមរោគ អេដស៍ ជំងឺតំណរពូជ ហើយអាចបណ្តា​លឱ្យមានកូនដែលកើតមកដ៏ឆ្លង​នូវជំងឺនេះផងដែរ។ ដូចនេះអំពើហិង្សាក្នុងគ្រួសារដែលមានកា​រឈឺចាប់ដ​​ល់រាងកាយគឺអ្នក​រង​គ្រោះធ្លាក់ខ្លួនឈឺគ្រាំគ្រាស្លុតស្មារតី ពិការ ហើយក៏អាចធ្វើឱ្យបាត់បង់អាយុជីវិតថែមទៀតផង។

២.២-ការខាតបង់ថវិកា កិត្តិយស និងការប៉ះពាល់លើកូន

ចំពោះបញ្ហាខាងលើនេះបានបង្ហាញថា អំពីហិង្សាក្នុង គ្រួសារ គឺបានផ្តល់ផលវិបា​កជា​ច្រើន​ដូច​ជាការចំណាយ  សេ​វាពេទ្យ ការបំផ្លាញទ្រព្យសម្បត្តិ ការបាត់បង់ប្រាក់ចំណូល និងជំពាក់​បំណុលគេ។

-ការចំណា​យលើសសេវាពេទ្យ៖ អំពើនេះបានធ្វើឱ្យ មានការចំណាយប្រាក់ចំណូលដ៏ច្រើនសម្រាប់ចំណាយទៅលើ​ការព្យាបាល និងថ្នាំពេទ្យដោយសារបញ្ហានានាដែល​បង្កឡើងផ្ទាល់​ដោយ​អ្នកវាយដំ។ ការចំណាយនេះរួម​មានថ្នាំសង្កូវ ការដេរមុខបួស ការព្យាបាលបែបអបិជំនឿ ការអបឆ្អឹ​ងដែលបាក់ ថ្លៃឈ្នួលសំរាក និងព្យា​បាលក្នុងមន្ទីរពេទ្ត៘

-ការបំផ្លាញ​ទ្រព្យសម្បត្តិ៖ ការផ្ទុះកំហឹងដោយការប្រើ ហិង្សាអាចធ្វើឱ្យគ្រួសារហិនហោច​ទ្រព្យសម្បត្តិពិបា​កនឹង រស់នៅ ហើយធ្លាប់ខ្លួនកាន់តែក្រីក្រទៅៗ។ ចំពោះការបំផ្លិច បំផ្លាញ​ទ្រព្យ​សម្បត្តិនេះ គឺកើតមាន​ទៅលើកម្មសិទ្ធនានា ទាំងក្នុង និងក្រៅផ្ទះរបស់ជនរង​គ្រោះឬ​ទ្រព្យសម្បត្តិ​រួមមាន ដូចជា សត្វពា​ហនៈ ផ្ទះសំបែងឬរបស់របរផ្សេងៗទៀតដែរ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ ម៉្យាង​វិញទៀតអំ​ពើហិង្សានេះអាច ធ្វើឱ្យមហន្តរាយផង ដែរទៅដល់សង្គម និងសហគមន៍។ ហេតុផលមួ​យទៀតអ្ន​កប្រើហិង្សាអាចខឹងខ្លាំង ហើយមាន គំនិតខ្លី ដូចជា ដុតផ្ទះជាដើមងអាចរាលដល់អ្នក​ដទៃ។ ចំពោះការលូច ឬប្លន់ទ្រព្យសម្បត្តិ ដែលមានកម្មសិទ្ធិរួមឬ ទ្រព្យសម្បត្តិ ដោយឡែក​របស់​ជនរងគ្រោះ ប្រាក់ចំណូល និងរបស់របរមានតម្លៃផ្សេងៗទៀត ដែលជារបស់សម្រាប់ ទ្រទ្រង់ គ្រួសារ​អាច​ជនល្មើសអាច ដោយមិនឱ្យជនរងគ្រោះ ដឹង ឬប្រឆាំងទៅនឹងឆន្ទៈរបសជ់នរងគ្រោះ។

-កាបាត់បង់ប្រា​ក់ចំណូល និងជំពាក់បំណុលគេ៖ ការ រងនូវអំពើហិង្សាអាចធ្វើ​ឱ្យជន​រង​គ្រោះ និងសមា​ជិកដទៃ ទៀតមិនអាចនឹងរកចំណូលតាមសភាពធម្មតាបាន។ មូល ហេតុនេះ​គឺដោ​យ​សារការ​ឈប់​ព្យាបាលជំងឺធ្វើការមិនល្អ ឬ មិនអាចទៅប្រកបរបររកស៊ីបាន៘ ដែលកត្តានេះប​ណ្តាលឱ្យ​មានការថ​យចុះឬបាត់បង់ប្រាក់ចំណូលតែម្តង។ លើសពីនេះទៅទៀតធ្វើឱ្យជនរងគ្រោះ និងគ្រួសា​រអាចជំពា​ក់​បំណុ​លគេផ​ងដែរ តាមរយៈខ្ចីលុយមកព្យាបាលរបួស និងផ្គត់ផ្គង់សុខភាព ជាពិសេសតា​មរយៈ​គំរា​មកំហែង ឬក៏បញ្ជាពីអ្នកវាយដំឱ្យទៅច្ចីលុយពីឪពុកម្តាយ ឬក្រុមគ្រួសាររបស់ជនរងគ្រោះញាតិ អ្នកជិកខា​ង និងអ្នកផ្សេងៗ។ បញ្ហានេះបានដាក់បន្ទុកយ៉ាងធ្ងន់ធរទៅ​លើ​ជន​រងគ្រោះក្នុងការជំពាក់បំ​ណុល​គេ។

តាមកា​រអង្កេត​ជាទូទៅកាលបើមានអំពើហិង្សាក្នុង គ្រួសារហើយរមែងមានការនិយាយ​តគ្នា​ពីមាត់​មួយទៅមាត់មួយទៀត ដោយសារតែការនិន្ទាការមាក់ងាយគ្នាទៅវិញទៅមក។ ការបើកកា​យរឿង​អាស្រូវបានធ្វើឱ្យអ្នកជិតខាងអ្នកដទៃដឹងឮហើយយកទៅផ្សព្វផ្សាយពីមួយទៅមួយ ជាហេតុ​ធ្វើឱ្យកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារនៃជំលោះនោះបាត់បង់។ ហើយអ្នកភូមិ​ផងរបង​ជាមួយ​មើលងា​យមើលថោក​ដល់គ្រួសារ នោះបន្ថែមទៀតជាពិសេស​បើកាល​ណាគេបានដឹងឮ​រឿង​អាស្រូវនេះ គ្រួសារនោះ​នឹងមានកិត្តិយស​ស្អុករលួយទៅជាមួយផងដែរ ដោយគេមិនបានគិតអំពី​សីល​ធម៌​សង្គមការគោរពគ្នា និងអត់អោនឱ្យគ្នាទៅវិញទៅមក ឬការយល់ទុក្ខធុរៈគ្នាឡើយ។

ការប្រើប្រាស់ហិង្សាក៏បានរំលោភបំពានទៅលើកូនខ្លួនឯងផងដែរ។ កូនខ្លះជាចំណុចគោ​ដៅវាយ​ប្រហារជា​រឿយៗ ពីអ្នកវាយដំឪពុកម្តាយរបស់គេ។ ជាទូទៅកូនតែង​តែមានវត្តមានស្ទើ​រតែគ្រប់​ពេល​វេ​លានៅពេ​លមាន​ជំលោះ​ក្នុងគ្រួសារបានកើតឡើង​ ហើយគេយំស្រែកដោយរកធ្វើអ្វីមិនកើតនៅ​ពេលដែលឃើ​ញឪពុក​ម្តាយ​របស់​ខ្លួន ឬការវាយដំចំពោះមុខខ្លួន ហើយព្យាយាមធ្វើអន្តរាគមន៍ក៏ត្រូវ​បានទទួ​លរងអំពើ​ហិង្សាមកលើខ្លួនទៀត។ ជាការពិតណាស់នៅក្នុងគ្រួសារដែលមានកើតអំពើ​ហិង្សា​ឡើងអាចនឹងធ្វើ​ឱ្យក្រុមគ្រួសា​រត្រូវបែកបាក់គ្នា បោះចោលលំនៅដ្ឋានព្រមទាំងបោះបង់កូន​របស់​ខ្លួនទៀតផង ដែលជាហេ​តុធ្វើឱ្យប៉ះ​ពាល់ដល់វិបត្តិស្មារតីរបស់ក្មេង ជាពិសេសអនាគតក្មេង។

ការប្រើហិង្សាក្នុងគ្រួសារអាចនឹងនាំឱ្យក្មេ​ងៗធ្វើត្រាប់ តាមនូវអ្វីដែលវាមើលឃើញ​ ហើយ​លទ្ធ​ផ​ល​នោះនឹងក្លាយ ជាអ្នកវាយដំ ឬក៏អាចក្លាយ​ទៅជាជនរងគ្រោះចំពោះអំពើ រំលោភ​បំពាន​ដែលវាបានជួបប្រទះ ហើយនឹងអាច​ធ្វើឱ្យជះឥទ្ធិពលទៅលើកូននោះ ឬប៉ះទង្គិចខាងសតិ​អារម្មណ៍​របស់វា។

ដូចនេះ កូននឹងទទួលរងនូវអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគ្រយ​សារក្មេងនោះមាន​មនុស្ស​ឃោ​រឃៅ និងបង្ករបួសស្នាមទាំងនេះ ព្រមទាំងអាចនៅ​ដក់ជាប់ជាអចិន្ត្រយ៍​ទៅលើសតិអារម្មណ៍​កូន ដែលជា​លទ្ធ​ផលការរំលោ​ភបំពានលើកូនជាប់ជាមួយនឹងការរំលោភបំពានលេម្តិយាដែរ ក្រោយពី​កើត​ហេតុហើយ ក៏ធ្វើឱ្យមានកា​រឈឺចាប់យ៉ាងពិតប្រាកដខាងផ្លូវចិត្ត និងសុខភាពរបស់កូន។

២.៣-ការជះឥទ្ធិពលដល់សង្គម

អំពើហិង្សានៅក្នុងគ្រួ​សារមិនត្រឹមតែធ្វើឱ្យមានការខាត បង់ចំពោះគ្រួសារប៉ុណ្ណោះទេ វាថែម​ទាំងមា​នឥទ្ធិពលទៅ​ដល់សហគមន៍ និងសង្គមជាតិទាំងមូលផងដែរ។

លក្ខណៈនៃអំពើហិ​ង្សាក្នុងគ្រួសារបានធ្វើឱ្យសីលធម៌ សង្គមត្រូវបំផ្លាញនិងកាន់តែ​ច្របូក​ច្របល់ និង​អាចប៉ះ ពាល់ដ​ល់អស្ថេរភាពសន្តិសុខរបស់សង្គមនៅពេលដែល អំពើនេះ ចេះតែរា​ល​ដាលកាន់​តែច្រើន​ឡើងៗ ម៉្យាងទៀតជាហេតុនាំឱ្យអរិយធម៌ និងសីលធម៌របស់សង្គម​ខ្មែរដែល​ធ្លាប់​មានពីមុនល្អផូផង់នោះបែរជាធ្លាក់ចុះ និងបាត់បង់កិត្យានុភាពយ៉ាងលឿនទៅវិញ។ ជាពិសេស កិត្តិ​យស​របស់ប្រទេសជាតិមានភាពល្អក់កករធ្វើឱ្យប្រទេសជិតខាង និងសកលលោកមើលងាយដោយ​សារ​ការ​ដោះស្រាយវិធីសាស្ត្រទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារមិនបានល្អ ព្រមទាំងធ្វើឱ្យ មាន​ការ​ត្មិះតិះដៀលប្រមា​ណថមើលងាយ​ទៅលើវប្បធម៌ខ្មែរទៅវិញ។

ក្នុងប្រការនេះដែរ ការប្រើប្រាស់ហិង្សាក្នុងគ្រួសារវាអាច រាលដាលដល់សេវាសុខ​ភាពរបស់​រដ្ឋឬសង្គមនេះតែម្តង ពីព្រោះការវាយដំបង្កកាន់តែច្រើននោះវាអាចបង្កើតឱ្យមាន ការខាតបង់​ចំពោះសេវាសាធារណៈ ដោយត្រូវចំណាយទៅ លើថ្នាំ​ពេទ្យការថែរក្សានៅក្នុ​ងមន្ទីរ​ពេទ្យ ហើយប្រើ​ធន​ធាន​មន្ទីរពេទ្យ និងពេលវេលាអស់តម្លៃកាន់តែច្រើនឡើងៗ។ ​

៣. សេចក្តីសន្និដ្ឋាន

អំពើហិង្សាក្នុងគ្រួសារបានធ្វើឱ្យមានការឈឺចាប់ទាំងផ្លួវ កាយ​ ​និងផ្លូវចិត្តចំពោះជនរងគ្រោះផ្ទាល់ហើយក៏ប៉ះពាល់ដល់សតិបញ្ញាស្មារតីក្នុងការរស់នៅសេដ្ឋកិច្ច ជីវភាព​គ្រួសារនិ​ងការខូ​ចខាត​របស់​របរជា​ច្រើន​ទៀត។ វាមិនត្រឹមតែជាឧបសសគ្គមួយដល់ការសម្រេចបាននូវសមភាពការ​អភិវឌ្ឍ​និងសន្តិភាព​ប៉ុណ្ណោះ​ទេ ថែមទាំងនាំឱ្យមានការរំលោភនូវសិទ្ធិ និងសេរីភាពរបស់បុគ្គល និង​ធ្វើឱ្យ​អន់​ថយនូវ​ការទទួល​បាននូវ​​សិទ្ធិ និងសើភាពទាំងនោះផងដែរ ដែលជាការបង្ហាញនូវ​ទំនាក់​ទំនង​វិសមភាព​អំណាច​ជាប្រវត្តិ​សាស្ត្ររ​វាង​បុរស និងស្ត្រីអ្នកមានអំណាច និងអ្នកគ្មាន​អំណាច​ដោយ​បណ្តាល​ឱ្យមានការ​គៀប​សង្កត់ ​ហើយ​មាន​ការ​រើស​អើងប្រឆាំងនឹងនារីភេទអ្នកក្រដោយមាន​ការ​បន្ទាបបន្ថោកបង្អាក់ដល់ការអភិវឌ្ឍ​​ភាព​របស់​អ្នក​ទាំង​នោះ។

បញ្ហានេះ គឺជាកាតព្វកិច្ចរបស់​រដ្ឋ​ក្នុងការការពារ និងប្រឆាំងទៅលើរាល់ទម្រង់នៃអំពើ​ហិង្សា​ដែល​ប៉ះ​ពាល់ដល់សិទ្ធិ និងសេរីភាព​របស់បុគ្គលគ្រប់រូបមិនថាតែនៅក្នុងសង្គម ក៏ដូចជានៅក្នុង​គ្រួសារដែរ ប៉ុន្តែកម្រិត​នៃការ​ទទួល​ខុស​ត្រូវរបស់រដ្ធនៅតែមានការខ្វះខាតជាច្រើនក្នុងការបង្ការ និង​​ទប់ស្កាត់ចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​ដែលជាបេតុធ្វើឱ្យអំពើហិង្សានេះនៅតែជាបញ្ហាចោទ ហើយ​កាន់តែ​រាលដាល​ជាបន្ត​បន្ទាប់​៕

គន្ថនិទេ្ទស

១-រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣

២-កតិការសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦

៣-អនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រើសអើងប្រឆាំងនារីភេទ ឆ្នាំ១៩៧៩

៤-អនុសញ្ញាអន្តរជាតិស្តីពីការបំបាត់ចោលសព្វបែប យ៉ាងនៃការប្រកាន់ពូជសាសន៏ ឆ្នាំ១៩៦៥

៥-ក្រមព្រហ្មទណ្ឌពីសង្គមចាស់ ឆ្នាំ១៩៦៩

៦-នីតិវិធីព្រហ្មទណ្ឌ ឆ្នាំ១៩៩៣

៧-សេចក្តីព្រាងក្រមព្រហ្មទណ្ឌ ២០០៦

៨-សេចក្តីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌ ២០០៦

៩-ច្បាប់ព្រហ្មទណ្ឌអន្តរកាល ឆ្នាំ១៩៩២

១០-ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០០១

១១-ច្បាប់ស្តីពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០០២

១២-ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិង កិច្ចការពារជនរងគ្រោះ ឆ្នាំ២០០៥