ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត អឿង សៀង ក្រោមប្រធានបទ៖ ទស្សនទានទូទៅអំពីទីផ្សារការងារនៅកម្ពុជា
ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត អឿង សៀង មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ទស្សនទានទូទៅអំពីទីផ្សារការងារនៅកម្ពុជា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
១-ការពិនិត្យមើលឡើងវិញ និងវិភាគស្ថានភាព
កំណើនសេដ្ឋកិច្ចដែលបានមកពីវិនិយោគទុនឯកជន ក្នុងស្រុកលើវិស័យសេវាកម្មមានចំនួនរហូតដល់៤៤ភាគ រយនៃវិនិយោគទុនសរុបដែលបានចុះបញ្ជី។ យោងតាមអ្នកជំនាញឯកទេសនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានប៉ាន់ ប្រមាណថាការវិនិយោគផ្ទាល់ពីបរទេសដែលបានអនុវត្តជាក់ស្តែងនៅក្នុងឆ្នាំ២០០៣ បានងើបឡើងយ៉ាងខ្លាំងពី កម្រិតទាបបំផុតក្នុងឆ្នាំ២០០២។ ការវិនិយោគផ្ទាល់ពី បរទេសផ្តោតជាសំខាន់លើការសាងសង់សណ្ឋាគារក្នុង ខេត្តសៀមរាប។ ផ្ទុយទៅវិញគេបានដឹងថាកន្លងមកមានការ ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកាត់ដេរដោយសារ ការលុបចោលកូតាសំលៀកបំពាក់នៅចុងឆ្នាំ២០០៤។ តាមរយៈការស្ទង់មតិថ្មីៗរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា នៅពេលរោងចក្រកាត់ដេរតូចៗកំពុងប្រឈមមុខ នឹងការបិទទ្វារក៏ដោយ ប៉ុន្តែរោងចក្រធំៗមួយចំនួនកំពុងបន្តពង្រីកសមត្ថភាពអាជីវកម្មរបស់ពួកគេដែរ។
១.១-អត្រាកំណើនខ្ពស់របស់ប្រជាពលរដ្ឋ
(High Population Growth Rate)
ប្រទេសកម្ពុជា គឺជាប្រទេសមួយដលមានចំនួនប្រជា ជនកើនឡើងយ៉ាងឆាប់រហ័សក្នុងចំណោមបណ្តាប្រទេសនានានៅលើពិភពលោក។ ប្រជាជនបានកើនឡើងពី៦.៥ លាននាក់ក្នុងឆ្នាំ១៩៨០ ទៅ ១០.៧លាន ក្នុងឆ្នាំ១៩៩៣ និង១៣.១លាននាក់ក្នុងឆ្នាំ២០០៤ ហើយចំនួននេះត្រូវ បានគេរំពឹងទុកថា នឹងកើនឡើងរហូតដល់១៥លាននាក់ ក្នុងឆ្នាំ២០១០។ ចំនួននេះនឹងកើនឡើង២០លាននាក់ ក្នុងឆ្នាំ២០២០ (តារាងកំណើនប្រជាជនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២០)។ ដោយសារប្រទេសមានសន្តិភាព និង សន្តិសុខដែលត្រូវបានពង្រឹងឡើងវិញ ជាពិសេសចាប់ពី ការរលំរលាយនៃអង្គការចាត់តាំងខ្មែរក្រហមបាននាំទៅដល់អត្រាកំណើត និង ការមានជីវជាតិយ៉ាងឆាប់រហ័សក្នុង ទសវត្សទី១៩៨០។
១.២-ភាពគ្មានការងារធ្វើ (Underemployment)
បញ្ហាគ្មានការងារធ្វើគឺជាបញ្ហាដ៏សំខាន់ណាស់ ដែល ត្រូវដោះស្រាយ ជាពិសេសវិស័យកសិកម្ម ដែលនៅមិន ទាន់ផលិតភាពបាន។ វិស័យកសិកម្មនៅកម្ពុជាមិនសូវមានភាពរីកចម្រើនជឿនលឿនឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ។ វាជាវិស័យទី៣ដែលត្រូវបានចាត់ទុកថា ជាកាលានុវត្តភាពសម្រាប់ការបង្កើតឱ្យប្រជាជនមានការងារធ្វើ ជាពិសេសយុវវ័យដែលទើបនឹងមានអាយុស្វែងរកការងារធ្វើក្នុងមួយឆ្នាំៗ។ មានការប៉ាន់ស្មានថា ក្នុងមួយឆ្នាំៗមាន យុវវ័យដែលទើបនឹងមានអាយុស្វែងរកការងារេធ្វីបានកើនពី១៥០០០០នាក់ ទៅ ២៥០០០០នាក់ ដែលជា សក្តានុ- ពលភាពនៃសង្គមមិនទាន់មានការរៀបរយមិនត្រូវបានយកចិត្តទុកដាក់ដោយបណ្តាប្រទេសដែលផ្តល់ជំនួយ។
១.៣-ទេសន្តរ៍ប្រវេសន៍ (Migration)
សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើសលប់លើវិស័យកសិកម្ម ទទួលប្រជាជនរហូតដល់៧៣ភាគរយដែលបានស្រូបទាញឱ្យបម្រើក្នុងវិស័យនេះ។
កម្ពុជាមានអតុល្យភាពប្រជាជនការធ្វើជំរឿនប្រជាជន ឆ្នាំ២០០៤បង្ហាញឱ្យឃើញថា ៦២ភាគរយ នៃចំនួនប្រជា ជនសរុបមានអាយុ២៤ឆ្នាំ ឬក្មេងជាងនេះ។ ថ្វីបើអត្រា កំណើនថយចុះពី៤.០ភាគរយ នៅឆ្នាំ១៩៩៨ មកត្រឹម ៣.៣ភាគរយនៅឆ្នាំ២០០៣ កំណើនប្រជាជនកម្ពុជាក្នុង ទសវត្សឆ្នាំ១៩៨០ បានធ្វើឱ្យចំនួនប្រជាជនដែលមានអាយុ ចូលធ្វើការងារយ៉ាងច្រើន។ មានប្រជាជនប្រមាណ ១៥០.០០០នាក់ ទៅ ២០០.០០០នាក់ បានចូលរួមនៅក្នុង ទីផ្សារពលកម្មប្រចាំឆ្នាំ។
១.៤-ការអប់រំ និងការបណ្តុះបណ្តាល
គោលនយោបាយសំខាន់នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំគឺ ត្រូវកែលម្អការចូលរៀន គុណភាព និងប្រសិទ្ធភាព សេវាអប់រំមធ្យមសិក្សាទុតិយភូមិ ពិសេសការបង្កើនចំនួន សិស្សប្រឡងជាប់ថ្នាក់ទី១២ នៅតំបន់ជនបទនិងតំបន់ ដាច់ស្រយាល។
ជាទូទៅអត្រាឡើងថ្នាក់នៅមធ្យមសិក្សាទុតិយភូមិមាន ការកើនឡើង ពិសេសថ្នាក់ទី១២គឺសិស្សទ្បើងថ្នាក់សរុបកើនពី៣៦.៣% ទៅ ៤៥.៥% ចំណែកឯសិស្សស្រីកើនពី ៤២% ទៅដល់ ៥៤% ធៀបនឹងឆ្នាំសិក្សាកន្លងមក។ អត្រាបោះបង់ការសិក្សាបានថយចុះពី៤៦% មកត្រឹម១៧.៩% ការបោះបង់សិក្សារបស់សិស្សស្រីបានថយចុះពី ៤៤% មក ៣១%។
២.តម្រូវការទីផ្សារការងារពលកម្ម (Demand for Jobs)
នៅពេលប្រទេសកម្ពុជាបានធ្វើសមាហរណកម្មនៅក្នុង សហគមន៍អន្តរជាតិ ទីផ្សារពលកម្មក៏ត្រូវវិវត្តក្នុងគ្រប់ ទិដ្ឋភាពរបស់ខ្លួនទៅតាមនោះដែរ។ ប៉ុន្តែប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់ពីសង្គ្រាមស៊ីវិល និង ការបំផ្លិចបំផ្លាញគ្រប់ បែបយ៉ាងជាពិសេសការកាប់សម្លាប់ប្រជាជនកម្ពុជាដោយ របបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៨ នោះការកសាងធនធានមនុស្សដែលមាននៅកម្ពុជាទាំង ជំនាញកំរិតទាបមធ្យម ខ្ពស់ នៅក្នុងគ្រប់ផ្នែក គ្រប់វិស័យគឺ ជាប្រការចាំបាច់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំង បច្ចុប្បន្ននិងអនាគតនៃទីផ្សារពលកម្មការងារទាំងនៅក្នុង ប្រទេស និងនៅក្រៅប្រទេស។
២.១-ការផ្គត់ផ្គង់ទីផ្សារការងារ (Supply of Jobs)
កម្ពុជាមានអតុល្យភាពប្រជាជន ការធ្វើជំរឿនប្រជាជន ឆ្នាំ២០០៤បង្ហាញឱ្យឃើញថា ៦២ភាគរយនៃចំនួនប្រជា ជនសរុបមានអាយុ២៤ឆ្នាំ ឬក្មេងជាងនេះ។ថ្វីបើអត្រា កំនើនថយចុះពី ៤.០ភាគរយ នៅឆ្នាំ១៩៩៨ មកត្រឹម ៣.៣ ភាគរយនៅឆ្នាំ២០០៣ កំណើនប្រជាជនកម្ពុជាក្នុងទសវត្សឆ្នាំ១៩៨០ បានធ្វើឱ្យចំនួនប្រជាជនដែលមានអាយុ ចូលធ្វើការងារយ៉ាងច្រើន។
២.២-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៣ និងយុទ្ធសាស្ត្រ (Government Policies and Strategies Implementation)
កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងដើម្បីបង្កើតទីផ្សារការងារនៅកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមប្រជាជនរបស់ខ្លួន។ ក្នុងនោះគេអាចមើល ឃើញពីវិស័យមួយចំនួនដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេច នូវស្នាដៃរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយ បង្កើនទីផ្សារការងារពលកម្មរបស់ខ្លួនគឺ ទី១ យុទ្ធសាស្ត្រ ជំរុញឱ្យមានកំណើន និងការបង្កើតទីផ្សារការងារ ទី២ សមិទ្ធផល ក្នុងការបង្កើតទីផ្សារការងារនៅកម្ពុជា និងទី៣ ទិសដៅនៅពេលអនាគតក្នុងការបង្កើតទីផ្សារការងារ។
៣. សន្និដ្ឋាន
សុរបសេចក្តីមកការបង្កើតទីផ្សារការងារពលកម្មអាច នឹងធ្វើទៅបាន លុះត្រាតែកំណែទំរង់គ្រប់វិស័យ ដែលបានបកស្រាយពីខាងលើត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាព និង ជាពិសេសការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ ការបង្កើត ស្ថាប័នមួយដែលមានភាពអព្យាក្រឹត្យ និងមានអំណាច សម្រាប់បង្ក្រាបនូវសកម្មភាពនៃអំពើពុករលួយដែលចាក់ ឬសក្នុងសង្គមកម្ពុជាតាំងពីយូរយារណាស់មកហើយដើម្បី កាត់បន្ថយអំពើពុករលួយឱ្យដល់កំរិតអប្បបរមា។ មិនតែ ប៉ុណ្ណោះ រាជរដ្ឋាភិបាលបាននិងកំពុងកំណែទម្រង់ប្រព័ន្ធ តុលាការរួមទាំងតុលាការពាណិជ្ជកម្មឱ្យមានភាពយុត្តិធម៌ និងមិនលំអៀងបក្ខពួក។ ជាលទ្ធផលប្រទេសកម្ពុជាអាច ទាក់ទាញការវិនិយោគលើគ្រប់វិស័យក្នុងសកម្មភាព សេដ្ឋកិច្ចទោះបីជាប្រទេសកម្ពុជា ជួបប្រទះនឹងការប្រកួត ប្រជែងខាងឧស្សាហកម្មពីបណ្តាប្រទេសនៅអាស៊ីដូចបានរៀបរាប់ខាងលើក្តី ក៏រដ្ឋាភិបាលកម្ពុជានឹងបើកទូលាយការ វិនិយោគទាំងផ្នែកកសិកម្មនិងសេវាកម្មទេសចរណ៍ ដើម្បី ស្រូបយកកម្លាំងពលកម្មឱ្យមានការងារធ្វើបានមួយផ្នែក ច្រើននាំឱ្យភាពគ្មានការងារធ្វើត្រូវបានកាត់បន្ថយហើយ ប្រជាពលរដ្ឋមានចំនូលគ្រប់គ្រាន់សំរាប់ចិញ្ចឹមជីវិត។
គន្ថនិទ្ទេស
១- រដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣
២- ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧
៣- វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ភាគ ១-២ បោះពុម្ពឆ្នាំ ១៩៦៥ ដោយពុទ្ធសាសនបណ្ឌិត្យ
៤- បណ្ឌិត សួន រ៉ានី និង បណ្ឌិត ឡោ សុជាតិ «ផែនការអាជីវកម្ម៖ ការគ្រោងដំណើរការអាជីវកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច»ភ្នំពេញ៖ ឆ្នាំ ២០០៣ – ៣៥៧ទំព័រ
៥- ថោង ខុន និង បណ្ឌិត សួន រ៉ានី «ទេសចរណ៍៖ ម៉ាឃីតធីង និង ទីផ្សារ» ភ្នំពេញ៖ កញ្ញា ឆ្នាំ ២០០៣ – ៣៩២ទំព័រ
៦- ហ៊ីង ថូរ៉ាក់ស៊ី «ការអភិវឌ្ឍវិស័យវិនិយោគកម្ពុជា៖ គោលនយោបាយ និងការអនុវត្តន៍»ភ្នំពេញ ២០០២
៧-ហ៊ែល ចំរើន នីតិការងារ ឆ្នាំ២០០៥
៨- សុក ហាច និង Sarthi Acharya “របាយការណ៍ ស្តីពីសេដ្ឋកិច្ចកម្ពុជា (លេខ ០២)” ភ្នំពេញ ២០០២
៩- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «ឈានឡើងទៅមុខក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាតាមទស្សនវិស័យរយៈពេលវែង» ភ្នំពេញ ១៩៩៨ – ១២៧ទំព័រ
១០- ក្រសួងផែនការ “ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច ៥ឆ្នាំ លើកទី២ (២០០១-២០០៥)
១១- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “ព្រឹត្តិប័ត្រស្ថិតិ ប្រចាំខែ” ឆ្នាំទី៧ លេខ៨០ ខែសីហា ឆ្នាំ២០០២