ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា ក្រោមប្រធានបទ៖ គោលការណ៍ធម្មចរិយានៃអទិន្នាទាន

255

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា  មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ គោលការណ៍ធម្មចរិយានៃអទិន្នាទាន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១. សេចក្ដីផ្ដើម

ទ្រឹស្ដីនៃចរិយាសាស្ដ្រដែលត្រូវប្រតិបត្តិចំពោះទ្រព្យ សម្បត្តិរបស់អ្នកដទៃ។ អទិន្នាទាននេះគឺព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់បញ្ញត្តិទុកមកក្នុងកាលដែលកន្លងយូរណាស់មកហើយ គឺចាប់តាំងតែភិក្ខុព្រះនាមធនិយលោកបានទៅយក ឈើរបស់ព្រះរាជាដែលទ្រង់មិនទាន់បានប្រគេននៅឡើយ។ ព្រោះហេតុត្រឹមប៉ុណ្ណឹងជាដើម ទើបព្រះពុទ្ធជាម្ចាស់ទ្រង់ បានបញ្ញត្តិព្រះវិន័យដែលជាច្បាប់ធំរបស់ភិក្ខុ គឺភិក្ខុណា កាន់យកទ្រព្យសម្បត្តិដែលគេមិនបានឱ្យត្រូវអាបត្តិបរាជិក។ សម័យ​នោះ​​មាន​មហាមាត្យ​ម្នាក់​ ​ពីដើម​ធ្លាប់ធ្វើ​ជា​ចៅក្រម​ចាស់​បាន​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុ ​(​ភិក្ខុ​នោះ​ឯង​) ​បាន​ទៅ​អង្គុយ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​វេលា​នោះ​​ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ភិក្ខុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ចាប់ចោរ​បាន​ហើយ​​សម្លាប់​ក្តី​ ​ឃុំ​ខាំង​ក្តី​ ​និរទេស​ក្តី​​ដោយ​របស់​មា​នដ​ម្លៃ​ចំនួន​ប៉ុន្មាន​។ ​ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគដោយ​របស់​មា​នដ​ម្លៃ​ចំនួន ១បាទ​ឬគួរ​ដល់១បាទឬ​ច្រើនជាង ១បាទ​។​ ​សម័យ​នោះ​ឯង​ក្នុង​ក្រុង​រាជគ្រឹះ​ ​គេ​ចាយប្រាក់៥មាសក​ជា១បាទ​។​ ​គ្រានោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ធ​និយ​ភិក្ខុ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង​ ​។

២. សញ្ញាណទូទៅនៃច្បាប់

ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពី របបកម្ពុជាប្រជាធិប្បតេយ្យកន្លងផុតទៅនៅឆ្នាំ១៩៩២ សភាជាតិបានដែលមកពីសហភាគីទាំងអស់បានរៀបចំ បង្កើតឱ្យមានក្រមព្រហ្មទណសម្រាប់អនុវត្តនៅនាសម័យ កាលអន្តរកាល។ បន្ទាប់មកទៀតនាឆ្នាំ២០០៩ រដ្ឋសភា ជាតិបានរៀបចំក្រមព្រហ្មទណ្ឌថ្មី ក្រមព្រហ្មទណ្ឌ គន្ថីទី៣ បទល្មើសប្រឆាំងនឹងទ្រព្យសម្បត្តិមាតិការទី១ ការយក ទ្រព្យសម្បត្តិអ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយ ទុច្ចរិត ជំពូកទី១ ការលួច និងបទល្មើសប្រហាក់ប្រហែល ផ្នែកទី១ ការលួច មាត្រា-៣៥៣ និយមន័យនៃអំពើលួច ៣៥៤ អំពើលួចថាមពល ៣៥៥ អភ័យឯកសិទ្ធិគ្រួសារ ៣៥៦ ទោសដែលត្រូវអនុវត្ត ៣៥៧ ស្ថានទម្ងន់ដោយ ដោយសារការប្រព្រឹត្តអំពើហិង្សា ៣៥៨ ស្ថានទម្ងន់ទោសដោយសារការមានកាត់ អវយវៈ ឬពិការភាព ៣៥៩ ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬអំពើឃោឃៅ ៣៦០ ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ៣៦១ ការប៉ុនប៉ង ៣៦២ ទោសបន្ថែមប្រភេទ និងរយៈពេល។ ផ្នែកទី២ ការកំហែងយក ៣៦៣- និយមន័យ រហូតដល់មាត្រា ៣៧១ ទោស ៤០៩ សរុប ៥៦មាត្រា។ ការកំហែងហែកកេរ្តិ៍ មាត្រា៣៧២- ការកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយឬដោយវាចាឈ្មោះថាអទិន្នាទានគឺកាន់យកដោយថេយ្យចេតនា (ចេតនាលួច)។

៣. បទល្មើសនៃការលួច

បទល្មើសលួច គឺជាអំពើមួយដែលមានចែងជាបទ បញ្ញត្តិនៅក្នុងច្បាប់ព្រហ្មទណ្ឌ ហើយច្បាប់ព្រហ្មទណ្ឌនេះ ទៀតសោត គឺជាយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធភាពក្នុងការឆ្លុះ បញ្ចាំង និងបើកបង្ហាញឱ្យឃើញនូវសកម្មភាព ឬទង្វើរបស់ ជនដែលប្រព្រឹត្តអំពើល្មើសប្រឆាំងនិងច្បាប់រដ្ឋ។ ប្រការ ដែលសំខាន់នោះគឺច្បាប់ព្រហ្មទណ្ឌនេះបានតម្រូវឱ្យជនល្មើសទាំងអស់នោះមានកាតព្វកិច្ចទទួលខុសត្រូវនូវរាល់ សកម្មភាពរបស់ខ្លួនគ្រប់ទង្វើរបស់ខ្លួនត្រូវស្ថិតនៅចំពោះ មុខច្បាប់។ ច្បាប់បានចែងរួចជាស្រេចអំពីការហាមឃាត់នៃ ការយកទ្រព្យសម្បត្តិរបស់បុគ្គលដទៃ ដោយខុសទំនង ប្រឆាំង និងទ្រព្យសម្បត្តិបុគ្គល។ ការយកទ្រព្យសម្បត្តិអ្នក ដទៃមកធ្វើជាកម្មសិទ្ធរបស់ខ្លួនដោយទុច្ចរិត។

អំពើលួចមាននិយមន័យជាច្រើនដើម្បីកំណត់សម្គាល់នៃអំពើទាំងអស់នោះនៅក្នុងច្បាប់។

អំពើលួចគឺជាអំពើដែលដកហូតដោយទុច្ចរិតនូវទ្រព្យ សម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ នៅក្នុង មាតិកាបួន បទឧក្រិដ្ឋ ត្រង់មាត្រា៣៤: អំពើប្លន់មាននិយមន័យនៃបទល្មើសប្លន់ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌ អន្តរកាលខាងលើបានកំណត់និយមន័យថា ៖

១: ជនណាដែលបានលួច ឬប៉ុនប៉ងនឹងលួចជនណា ម្នាក់ទៀត ដែលមានស្ថានទម្ងន់ទោសទាំងនេះ៖

-ការលួចធ្វើដោយអំពើហិង្សាមានអាវុធ ឬឥតអាវុធ បណ្ដាល ឬមិនបណ្ដាលឱ្យមានរបួស

-ឬការលួចនោះបានធ្វើឡើងដោយមានគ្នាច្រើន ឬ ដោយមានគាស់ទំលុះទំលាយ។ ត្រូវមានទោសពីបទឧក្រិដ្ឋ ប្លន់ ហើយត្រូវផ្ដន្ទាទោសដាក់គុកជាបទឧក្រិដ្ឋពី ៣ឆ្នាំទៅ ១០ឆ្នាំ។

២: អំពើលួចប្លន់ គឺការបន្លំយកទ្រព្យសម្បត្ដិអ្នកដទៃ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ហើយ ជនដែលប្រព្រឹត្តបទល្មើសប្លន់នឹងត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារចាប់ពី ០៣(បី) ឆ្នាំទៅ១០(ដប់)ឆ្នាំរួមនឹងប្រាក់ ពិន័យមួយចំនួនទៀត។ មាត្រា៤៣: អំពើចោរកម្មមាន និយមន័យថា គ្រប់ជនដែលលួច ឬប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់រូបវន្តបុគ្គល ឬនីតិបុគ្គលដោយពុំមានស្ថានទម្ងន់ទោស ដូចមានចែងក្នុងមាត្រា៣៤ ត្រូវមានទោសពីបទលួចហើយ ត្រូវផ្ដន្ទាទោសដាក់គុកពី ៦ខែទៅ ៥ឆ្នាំ។ ចំណែកឯសេចក្ដី ដែលត្រូវបានឱ្យឈ្មោះថា បទល្មើស «លួច» ដែលមានចែង ក្នុងបញ្ញត្តមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ និងត្រូវឱ្យនិយម ន័យថាៈ «អំពីលួចគឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យ សម្បត្តិឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។

៤. ពុទ្ធប្បញ្ញត្តិស្ដីអំពីអទិន្នាទាន

កាលព្រះសព្វញ្ញុពុទ្ធទ្រង់គង់នៅលើភ្នំគិជ្ឈកូដទៀបក្រុងរាជគ្រឹះ។ ភិក្ខុខ្លះធ្វើកុដិប្រក់ដោយស្មៅក្បែរជើងភ្នំឥសិគិលិហើយចាំវស្សានៅនោះ។ មានភិក្ខុ១រូបឈ្មោះធនិយដ៏មានអាយុជាកូនស្មូនឆ្នាំង ធ្វើកុដិតូចប្រក់ដោយស្មៅហើយ ចាំវស្សានៅនោះដែរ។ មានពួកអ្នករកស្មៅនិងពួកអ្នករកឧស នាំគ្នារុះកុដិប្រក់ដោយស្មៅរបស់ធនិយភិក្ខុ ហើយប្រមូល យកស្មៅនិងឈើទៅអស់។ ធនិយភិក្ខុក៏សង់កុដិស្មៅជា គម្រប់បីដង។ កាលធនិយភិក្ខុចូលទៅបិណ្ឌបាតក្នុងស្រុក ពួកអ្នករកស្មៅនិងពួកអ្នករកឧសក៏រុះកុដិស្មៅហើយជញ្ជូន យកស្មៅ និងឈើទៅទៀតជាគម្រប់បីដង។ វេលានោះព្រះអង្គទ្រង់មានព្រះបន្ទូលសួរភិក្ខុនោះថា ម្នាលភិក្ខុ ព្រះបាទពិម្ពិសារចាប់ចោរបានហើយសម្លាប់ក្តី ឃុំឃាំងក្តី និរទេសក្តី ដោយរបស់មានតម្លៃចំនួនប៉ុន្មាន។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដោយរបស់មានតម្លៃចំនួន១បាទ ឬគួរដល់១បាទឬច្រើនជាង១បាទ។ សម័យនោះឯងក្នុង ក្រុងរាជគ្រឹះគេចាយប្រាក់៥មាសកជា១បាទ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលធនិយភិក្ខុដោយអនេក បរិយាយ ហើយទ្រង់សម្ដែងនូវទោសនៃការដែលគេពិបាកចិញ្ចឹម។ល។ ហើយទ្រង់ត្រាស់សរសើរគុណនៃការប្រារព្ធ ព្យាយាមរួចទ្រង់សម្ដែងនូវធម្មីកថាដ៏សមគួរដល់សិក្ខាបទ នោះឱ្យមានទំនងតាមសិក្ខាបទនោះចំពោះភិក្ខុទាំងឡាយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកជួបជុំ ហើយទ្រង់បញ្ញត្តសិក្ខាបទថាម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះដូច្នេះថាភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឱ្យដោយចំណែកនៃចិត្តលួច ស្តេចទាំងឡាយចាប់បានចោរ ហើយត្រូវសម្លាប់ក្តី ឃុំឃាំងក្តី និរទេសក្តី ដោយពាក្យថាអាឯងជាចោរ ជាមនុស្សពាលវង្វេង ជាមនុស្សល្មួច ព្រោះអទិន្នាទានមានសភាពយ៉ាងណា ភិក្ខុកាលដែលកាន់យកទ្រព្យដែលគេមិនបានឱ្យមានសភាពដូច្នោះ។ ភិក្ខុនេះក្តីក៏ត្រូវអាបត្តិបារាជិករកសំវាសគ្មានគឺឥត មានកិរិយានៅរួបរួមគ្នាបាន។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។ អង្គមានអង្គ៥គឺ​ ១. ទ្រព្យដែលម្ចាស់គេហួងហែងរក្សា ២. ដឹងថាទ្រព្យនោះមានម្ចាស់រក្សា។ ៣. គិតនឹងលួច ៤. ព្យាយាមនឹងលួច ៥. លួចបានដោយព្យាយាមនោះ។

សរុបសេចក្ដីមក ព្រះសម្មាសម្ពុទ្ធទ្រង់បានយល់យ៉ាង ច្បាស់លាស់អំពីបការៈនៃសិក្សាបទហេតុដែលទ្រង់នៅរំពឹងចាំដល់ពេលដែលភិក្ខុប្រព្រឹត្តល្មើសហើយសឹមបញ្ញត្តវិន័យនោះគឺកាលដែលភិក្ខុទាំងឡាយបានមិនជឿ ឬមិនបានស្ដាប់មិនបានយកចិត្តទុកដាក់ ព្រោះគ្មានហេតុសម្រាប់ សម្គាល់ក៏រមែងបានទទួលផលបាប។ ព្រះពុទ្ធគឺជាអគ្គ- បុគ្គលដែលជាគ្រូរបស់មនុស្សនិងទេវតា ហើយកាលដែល ទ្រង់បញ្ញត្តវិន័យគឺស្របជាមួយនឹងមាគ៌ាដែលទ្រង់ត្រាស់ ដឹង និងបានចង្អុលបង្ហាញប្រាប់ផ្លូវដែលជាទីរលាស់ខ្លួន ចេញចាកទុក្ខ។ មាសកគឺទម្ងន់ដែលស្មើនឹងសណ្ដែករាជ មាសមួយគ្រាប់ ឬមាសដែលទម្ងន់ស្នើនឹង២០គ្រាប់ស្រូវស្មើ នឹង៥មាសកៈ ឈ្មោះប្រាក់មួយប្រភេទសម្រាប់ចាយក្នុង សមយបុរាណ។ ចំនួន៥មាសក ស្មើ១បាទ។

៥. ឧបសគ្គនៃយុត្តិធម៌របស់សង្គម

ឧបសគ្គ នាមបាលីសំស្រ្កឹតឧបទ្រពចង្រៃគ្រឿងទើសទាក់គ្រឿងទាស់ គ្រឿងរារាំងដំណើរ ឧទាហរណ៍ពីម្សលមិញខ្ញុំមកមិនរួចព្រោះមានឧបសគ្គ។ ឧទាហរណ៍ ឧបសគ្គជាថ្នាក់នាំជំទាស់រារាំងឱ្យងាស់ស្ទោកកិច្ចការទោះជនកំពុងកាន់ធម៌អាថ៌អាចារ្យក៏ដោយដូចជាគ្នា។ គឺជាគ្រឿងរារាំងធម៌ជាឧបសគ្គ ជារនាំងឃាត់ឃាំងនូវការទទួលបានយុត្តិធម៌របស់សង្គមមាន៤យ៉ាងហៅថា អគតិធម៌។ អគតិ [នាម] ការពុំគួរប្រព្រឹត្តសេចក្ដីលម្អៀង លុះក្នុងអគតិវិនិច្ឆ័យក្ដីដោយអគតិ។

អគតិសេចក្ដីលម្អៀងមាន ៤ យ៉ាងគឺ៖

១. ឆន្ទាគតិ សេចក្ដីលម្អៀងព្រោះស្រឡាញ់

២. ទោសាគតិ សេចក្ដីលម្អៀងព្រោះស្អប់

៣. មោហាគតិ សេចក្ដីលម្អៀងព្រោះល្ងង់ ព្រោះពុំយល់ ការខុសត្រូវ។

៤. ភយាគតិ សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាច អំណាច ឬខ្លាចិត្តគេ។

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាៈ ជនណានីមួយ មិនសង្រួមក្នុងកាម មិនប្រកបដោយធម៌ មិនគោរពក្នុងធម៌ លុះអគតិ ព្រោះសេចក្ដីស្រឡាញ់ សេចក្ដីស្អប់ សេចក្ដីខ្លាច សេចក្ដីល្ងង់ ជននោះហៅថា ជាមនុស្សកាកក្នុងបរិស័ទ។ ព្រោះព្រះពុទ្ធសមណៈអ្នកត្រាស់ដឹងទ្រង់សម្ដែងទុកយ៉ាងនេះ ព្រោះហេតុនោះ ជនទាំងឡាយណាស្ថិតនៅក្នុងធម៌ មិនធ្វើអំពើលាមក មិនលុះអគតិ ព្រោះសេចក្ដីស្រឡាញ់ សេចក្ដីស្អប់ សេចក្ដីខ្លាច សេចក្ដីល្ងង់ ជនទាំងនោះហៅថា ជាអ្នកផូរផង់ក្នុងបរិស័ទព្រោះព្រះពុទ្ធសមណៈអ្នកត្រាស់ដឹងទ្រង់សម្ដែងទុកហើយយ៉ាងនេះ។

៦- យន្តការ​ទប់ស្កាត់​

ដើម្បីចូលរួមជាមួយសង្គមមួយដែលមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត យើងទាំងអស់គ្នាត្រូវតែបង្កើតយន្តការ មួយក្នុងការទប់ស្កាត់ កុំឱ្យអំពើទាំងអស់នោះកើតឡើងបាន នៅក្នុងសង្គម។ បទលួច​ដោយ​មាន​អំពើ​ហិង្សា (ឬ​ប្លន់)។ល។ ការបង្ការ និងបង្ក្រាបនូវបទល្មើសទាំងអស់នេះឱ្យ បានរដ្ឋាភិបាលគួរតែសិក្សាឱ្យបានស៊ីជម្រៅចំពោះការ បណ្ដុះធនល្អៗនៅក្នុងសង្គមជាតិកត្តាដូចខាងក្រោមនេះ។ ការអប់រំចង្អុលបង្ហាញអំពីទោសគ្រប់កម្រិតទៅដល់សិក្ខាកាមទៅតាមលំដាប់ដូច្នេះគឺ៖ លុបបំបាត់អនក្ខរជន បន្តលើកកម្ពស់ការអប់រំសីលធម៌សង្គមផ្ដល់ឱកាសសម្រាប់ព្រះសង្ឃបានបំពេញតួនាទី អប់រំតាមបែបព្រះពុទ្ធសាសនា ព្រោះថាប្រជាពលរដ្ឋមានការគោរពសាសនាសីល ៥ក្ដី សីល៨ក្ដី សីល១០ក្ដី សីល៤ក្ដី សុទ្ធសឹងតែមានការ អប់រំសីលធម៌កម្រិតខ្ពស់បំផុត។ នៅក្នុងសិក្ខាបទនៃសីល៥ សិក្ខាបទទី២ គឺអទិន្នាទាន ការវៀរចាក គឺមិនប្រត្រូវប្រព្រឹត្ត ការកាន់យកទ្រព្យសម្បត្តិរបស់ជនដទៃ។

៧. សន្និដ្ឋាន និងអនុសាសន៍

៧.១. សន្និដ្ឋាន

ការអប់រំឱ្យកុលបុត្រកុលធីតារបស់ខ្មែរឱ្យស្ថិតនៅក្នុង ជំនឿទាំងបី គឺជំនឿក្នុងព្រះពុទ្ធសាសនា ជំនឿក្នុងព្រហ្មញ្ញ សាសនា ជំនឿក្នុងជីវចលសាសនា គឺពិតជាល្អប្រសើរ ព្រោះថាជំនឿទាំងបីនេះជា ជំនឿម្ចាស់ស្រុក និងបានស្ថិត នៅក្នុងក្រអៅបេះដូងរបស់បុព្វបុរសខ្មែរគ្រប់ៗ ជំនាន់រួចស្រេចបាត់ទៅហើយ ព្រមទាំងបានដក់ជាប់នៅជាប្រចាំពុំ ដែលខកខានឡើយ។ បើទោះបីជាមានសាសនាដទៃទៀត មកជ្រៀតជ្រេកយ៉ាងណាក្ដី ក៏ជំនឿទាំងបីរបស់ខ្មែរនៅតែ មានវិញ្ញាណស្ថិតនៅលើចិត្តរបស់ពួក គាត់ ជាប់ជានិច្ច។

ជំនឿទាំងអស់នេះ ធ្វើឱ្យជនជាតិខ្មែរមានភាពស្មោះ ត្រង់ មានសុជីវធម៌ មានសុចរិតធម៌ មាន សីលធម៌ល្អ នឹងជាអ្នកដែលមានកតញ្ញូតាធម៌ជាប់ជានិច្ច។ ដោយតែពាក្យ ទូន្មានរបស់ម្ចាស់សាសនា និងដោយសាតែខ្មែរ មានជំនឿ និងការទទួលយកការអប់រំនេះហើយ ទើបធ្វើឱ្យខ្មែរពីបុរាណ កាលមានកិត្តិយសល្បីល្បាញផ្សាយទៅទូទាំងសកលលោក។ ពាក្យសរសើរថា ខ្មែរស្មោះត្រង់ បើទោះបីជាមានអ្នកខិលខូចបន្តិចបន្តួចក៏ពួកខិលខូចទាំងអស់នោះនឹងកែប្រែខ្លួនព្រោះពាក្យពេជន៍របស់សាសនាទាំងបីនេះបាន ផ្សាយជ្រួតជ្រាបពេញភូមិស្រុក និងនិគមក្នុងប្រទេសអស់ ទៅហើយ។ នរណាៗក៏គេចេះ ដឹងពាក្យពេជន៍ទាំងអស់នេះ ដែរ។

សរុបមកវិញ ប្រភពជំនឿម្ចាស់ស្រុកទាំងអស់នេះហើយ ដែលធ្វើឱ្យខ្មែរយើងមានសុចរិតធម៌ មានភក្ដីភាព មានព្រហ្ម វិហារធម៌ ស្មោះត្រង់ មិនចេះលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ។ កាលបើអ្នក ស្រុកភូមិឃុំដែលរស់នៅជាមួយគ្នាគ្មានក្ដីកង្វល់រឿងបាត់បង់ទ្រព្យសម្បតិសោះឡើយ។ អទិន្នាទានគឺការកាន់យកទ្រព្យសម្បត្តិរបស់មនុស្សដទៃមក ធ្វើជាកម្មសិទ្ធិរបស់ខ្លួនក៏មិនមាន។ ករណីចោរកម្មក៏មិនមានជាហេតុសម្រាប់សម្គាល់បាននោះឡើយ។ ប្រទេសក្ដី ខេត្ត ខណ្ឌសីមា ភូមិស្រុកក្ដី កាលបើមិន មានករណី ចោរកម្ម ហើយប្រជាពលរដ្ឋស្លូតត្រង់ ក៏នឹងមានការរស់នៅយ៉ាងមានសេចក្ដីសុខពេញលេញ បរិបូរណ៍ មានសុខសន្តិភាព ស្ថេរភាពនៅក្នុងសង្គម ប្រជាពលរដ្ឋទាំងអស់គ្នាក៏នឹងមានតែស្មាមញញឹមហើយកិត្តិយសសេចក្ដីថ្លៃថ្នូរការលើកសរសើររបស់ប្រទេស នានានៅក្នុងតំបន់ក៏នឹងកើតមានឡើងយ៉ាងពិតប្រាកដហេតុនេះការមិនលួចទ្រព្យគេគឺជាប្រភពនៃសន្ដិសុខ។

៧.២. អនុសាសន៍

ដើម្បីចូលរួមទប់ស្កាត់ការធ្លាក់ចុះនៃសីលធម៌ ការ បាត់បង់ម្ចាស់ការលើខ្លួនឯង ព្រមទាំងការ ហាមឃាត់ប្រុង ប្រយ័ត្នក្នុងគោលបំណងលើកតម្កើងសីលធម៌ សុជីវធម៌ សុចរិតធម៌ នៅក្នុងមនោរម្មណ៍ របស់ខ្មែរយើងឡើងវិញ នោះ។ នៅគ្រប់ស្ថាប័នទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរ ចាប់ផ្ដើមពីមនុស្សម្នាក់ឡើងទៅ ត្រូវតែជាអ្នកដែលមនសិការជាតិនិយមជាមុនសិន។ កាលបើបានជាមនុស្សជាតិនិយមហើយ គ្រប់គ្នាទាំងនឹងបណ្ដុះផ្នត់គំនិតរបស់ខ្លួន ដោយមានទំនួលខុសត្រូវខ្ពស់។ អត្ថន័យក្នុងទីនេះគឺ យើងគ្រប់គ្នាត្រូវតែជាបញ្ញវន្តគ្រប់គ្នា ព្រោះថាធនធានមនុស្សគឺ ជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍ និងងើបឈរឡើង របស់ប្រទេសជាតិ។ វិធីដែលយើងគួរគិតដល់មុនគេ និងយុទ្ធសាស្ដ្រ សម្រាប់ការលើកកម្ពស់ស្មារតីរបស់ជាតិនោះគឺ

១. បណ្ដុះធន់ធានបញ្ញវន្តឱ្យបានច្រើនបំផុតទៅតាម លទ្ធភាពរបស់ប្រទេសដែលមានតម្រូវការ

២. បណ្ដុះស្មារតីជាតិនិយម ធ្វើឱ្យបញ្ញវន្តទាំងអស់មាន ចេះស្រឡាញ់ជាតិយ៉ាងខ្ពង់ខ្ពស់

៣. បណ្ដុះបណ្ដាលផ្នត់គំនិតឱ្យក្លាយទៅជាកុលបុត្រ ដែលមានសុជីវធម៌ សីលធម៌ សុចរិតធម៌

៤. លើកស្ទួយមនុស្សទៅតាមតម្លៃជាក់ស្ដែង ជាជាង ផ្ដល់តម្លៃតាមការស្និទ្ធអែបអបជាឈ្នាន់

៥. រកវិធីសាស្ដ្រ ធ្វើឱ្យព្រះសង្ឃក្នុងព្រះពុទ្ធសាសនា មានឱ្យចូលរួមអប់រំសីលធម៌សង្គម

៦. លុបបំបាត់អំពើពុករលួយ ដែលជាមេរោគស៊ីរួង ផ្ទៃក្នុងគ្រប់ស្ថាប័នជាតិនិងឯកជន

៧. បែងចែកតួនាទីទៅតាមវិមជ្ឈកាវិសហមជ្ឈកាដើម្បី គ្រប់គ្នាមានឱកាសចូលរួមអភិវឌ្ឍជាតិ

៨. ធ្វើនីតិសម្បទាដល់ជនដែលបាត់បង់ដើម្បីឱ្យពួក ក្លាយមកជាចុល្លករអភិវឌ្ឍជាតិឡើងវិញ

៩. រួមទប់ស្កាត់អំពើអាក្រក់ និងលើកកម្ពស់សីលធម៌ សុជីវធម៌ សុចរិតធម៌ ដើម្បីជាតិរស់។

កត្តាទាំង ១០នេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់ ការឡើង និងការធ្លាក់ចុះកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍មួយ។ក្នុងរបាយការណ៍ថវិកាជាតិរបស់សហរដ្ឋអាមេរិក គេបាន ចំណាយ៣០០លានដុល្លាដើម្បីស្ដារសីលធម៌ សុជីវធម៌ សុចរិតធម៌របស់ប្រទេសមួយនេះជារៀងរាល់ឆ្នាំ។ ចំណែក ខាងប្រទេសជប៉ុន គេបានបណ្ដុះផ្នត់គំនិតរបស់ប្រជា- ពលរដ្ឋគេដោយមានសុចរិតធម៌ខ្ពស់បើទុកជាម្ចាស់តូបលក់ផលិតផលមិននៅក៏គេបានសរសេរតម្លៃនៃទំនិញចារដាក់ នៅពីមុខតូបអតិថិជនទាំងអស់ដែលមកដល់ទីនោះយក របស់ដែលខ្លួនត្រូវការហើយក៏បានដាក់ទុកលុយកាត់ទៅ តាមតម្លៃចរឹកទុកដែលម្ចាស់ផលិតផលបានចារទុកនោះ ដោយពុំមានការលួចឆក់ ប្លន់ដែលជាអំពើអសីលធម៌នោះឡើយ។

គន្ថនិទ្ទេស

១. គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ២០១០

២. ព្រះត្រៃបិដកខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ព.ស.២៤៩៦ លេខ១

៣. ព្រះត្រៃបិដកខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ព.ស.២៤៩៦ លេខ៤២ ទំព័រទី៤៤

៤. ព្រះត្រៃបិដកខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ព.ស. ២៤៩៦ លេខ៤២ ទំព័រទី៤៧

៥. ព្រះត្រៃបិដកខ្មែរ ពុទ្ធសាសនបណ្ឌិត្យ នៅក្នុង គម្ពីរទីឃនិកាយ អគ្គញ្ញសូត្រទី៤ ភាគ១៨

៦. វចនានុក្រមខ្មែរ ពុទ្ធសាសនាបណ្ឌិត្យ ភាគ១និងភាគ២ បោះពុម្ពលើកទី៥ ឆ្នាំ៦៧

៧. សទ្ទានុក្រមបាលី សូហ្វ (soft)

៨. អភិធម្មត្ថសង្គហ បរិច្ឆេទទី១ ចិត្តបរមត្ថ ព.ស.២៥៥១ គ.ស.២០៧ ដោយកែងវិមុតទំព័រ៤៦

៩. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

១០. ក្រមព្រហ្មទណ្ឌខ្មែរ ភ្នំពេញ ឆ្នាំ១៩៦៩។

១១. ក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។

១២. ខ្លូត ធីតា ទស្សនវិជ្ជាច្បាប់ រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០៨។

១៣. ជីង ប៊ុនឡេង ក្រមព្រហ្មទណ្ឌ (បកប្រែខ្មែរ-អង្គគ្លេស) បោះពុម្ព ឆ្នាំ២០១៥។

១៤. ក្រមព្រហ្មទណ្ឌសម័យអ៊ុនតាក់ ឆ្នាំ១៩៩២

១៥. ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩។