ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បេក្ខជនបណ្ឌិត កែ រដ្ឋា ក្រោមប្រធានបទ៖ ប្រសិទ្ធភាពនៃការផ្ដល់សេវាមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង

226

ទស្សនាវដ្ដីវិទ្យាសាស្ត្រថ្នាក់បណ្ឌិត លេខ០០២ របស់បេក្ខជនបណ្ឌិត កែ រដ្ឋា មហាវិទ្យាល័យនីតិសាស្ត្រ ក្រោមប្រធានបទ៖ ប្រសិទ្ធភាពនៃការផ្ដល់សេវាមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា

១-សេចក្តីផ្តើម

យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រម្ពុជាបានកំណត់ច្បាស់លាស់របៀបវារៈ នៃគោលនយោបាយសេដ្ឋកិច្ចសង្គមកិច្ច ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចិរភាព។ រាជរដ្ឋាភិបាលជានិច្ចកាលបានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជា-ពលរដ្ឋកម្ពុជាគ្រប់រូបជាអាទិភាពខ្ពស់មួយក្នុងវិនិយោគធនធានក្នុងវិស័យសង្គមកិច្ច។ ក្រសួងសុខាភិបាលបាននឹងកំពុងបន្ដពង្រឹងប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពជាពិសេផ្ដោតលើការផ្ដល់សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព ស័ក្ដិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។​

សមិទ្ធផលនិងវឌ្ឍនភាពជាច្រើនក្នុងវិស័យសុខាភិបាលកំពុងបន្ដកើតមានក្នុងការការផ្ដល់សេវាសុខភាព តាមរយៈអន្ដរាគមន៍នៃកម្មវិធីសុខភាពបន្ដពូជ សុខភាពមាតាទារក កុមារ និងអាហារូបត្ថម្ភ​​​លើស្រ្ដី និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងរ៉ាំរ៉ៃ និងបញ្ហាសុខភាពសាធារណៈ។ ការពង្រីកការគ្របដណ្ដប់របស់សេវាសុខភាព និងអន្ដរាគមន៍សុខភាពសាធារណៈបានដើរទន្ទឹមគ្នានឹងការកែលម្អគុណភាពសេវាបង្ការ ពិនិត្យ ព្យាបាល និងថែទាំឱ្យកាន់តែប្រសើរឡើង។ សមធម៌ក្នុងការមកទទួលបានសេវាសុខភាព និងក្នុងហិរញ្ញប្បទានសុខាភិបាលត្រូវបានលើកស្ទួយជាបន្ដបន្ទាប់ទៅតាមរយៈការគ្របដណ្ដប់នៃមូលនិធិសមធម៌នៅទូទាំងប្រទេស តាំងពីដំណាច់ឆ្នាំ២០១៥ ដែលផ្ដល់មូលនិធិដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកលែងការបង់ថ្លៃសេវាបានដករបាំងឧបស័គ្គភូមិសាស្រ្ដផង និងរបាំងឧបសគ្គហិរញ្ញវត្ថុផងពោលគឺការផ្ដល់ការបង្ការហានិភ័យហិរញ្ញវត្ថុដល់គ្រួសារក្រីក្រឱ្យមកប្រើប្រាស់សេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដោយគ្មានបង់ថ្លៃ នៅពេលមានបញ្ហាសុខភាពឬជំងឺ។ ប្រការនេះមិនត្រឹមតែជួយលើកកម្ពស់ស្ថានភាពសុខភាពប្រជាពលរដ្ឋក្រីក្រឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានការពារប្រជាពលរដ្ឋទាំងនោះកុំឱ្យធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រដោយ សារការចំណាយលើការថែទាំសុខភាពផងដែរ។

២- ការបង្កើនគុណភាពសេវាវេជ្ជសាស្ដ្រ

បច្ចុប្បន្ននេះក្រសួងសុខាភិបាលមានការយកចិត្ដទុក ដាក់យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពសេវានៃ ការផ្ដល់សេវាសុខភាពដល់ប្រជាពលរដ្ឋ។

ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យមួយឱ្យមានការរីកចម្រើនដើរ ទាន់សកលភាវូបនីយកម្ម គឺផ្អែកទៅលើកត្ដាជាច្រើនដូចជា កត្ដាបច្ចេកទេស កត្ដាសម្ភារៈបរិក្ខារ ឧបករណ៍ពេទ្យ កត្ដាការផ្គត់ផ្គង់ឱសថ និងកត្ដាធនធានមនុស្សជាដើម។

២.១-សកម្មភាពនៃការផ្តល់សេវារបស់មន្ទីរពេទ្យ

នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានពង្រឹងផ្នែក គ្រប់គ្រងរដ្ឋបាល ព្រមទាំងខិតខំបង្កើនផ្នែកបច្ចេកទេស ដើម្បីផ្តល់សេវាមួយមានគុណភាពនិងមានប្រសិទ្ធភាព។មន្ទីរពេទ្យមានបុគ្គលិក ហើយនិងវេជ្ជបណ្ឌិត គ្រូពេទ្យមាន ជំនាញបច្ចេកទេស មានចំណេះដឹងវេជ្ជសាស្ដ្រគ្រប់គ្រាន់ ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងផ្ដល់ការព្យាបាលត្រឹមត្រូវ។ ដូច្នេះមន្ទីរពេទ្យត្រូវតែបញ្ជូនបុគ្គលិក គ្រូពេទ្យ វេជ្ជបណ្ឌិត ទៅបណ្ដុះបណ្ដាលបន្ថែមដើម្បីបង្កើនចំណេះដឹងជំនាញ បច្ចេកទេស។ ការផ្ដល់លទ្ធភាពគ្រប់គ្រាន់ស្វែងយល់រាល់ ព័ត៌មានច្បាស់លាស់អំពីបច្ចេកទេសវេជ្ជសាស្ដ្រទំនើប តាមរយៈវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា ទិវាវេជ្ជសាស្ដ្រឬការស្រាវជ្រាវតាមអ៊ីនធឺណែត…។ល។

គណៈកម្មការបច្ចេកទេសក្នុងមន្ទីរពេទ្យបានត្រួតពិនិត្យ រាល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលរបស់លោកវេជ្ជ បណ្ឌិត និងគ្រូពេទ្យ។ មានការប្រជុំបច្ចេកទេសរាល់ព្រឹក ពិភាក្សាលើករណីជំងឺធ្ងន់ ជំងឺដែលពិបាកធ្វើរោគវិនិច្ឆ័យ វិភាគវែកញែករករោគវិនិច្ឆ័យត្រឹមត្រូវ និងផ្ដល់ការព្យាបាល ត្រឹមត្រូវ។ ហើយក៏មានការស្រាវជ្រាវពិភាក្សាវិភាគវែកញែក ទៅលើករណីមរណៈភាព ដើម្បីស្វែងរកពីចំណុចខ្វះខាត ដើម្បីកែលម្អ។

មន្ទីរពេទ្យត្រូវបានបំពាក់សម្ភារៈ ឧបករណ៍ពេទ្យទំនើប ភាវូបណីយកម្មក៏ដូចជាការផ្គត់ផ្គង់ឱសថ ការពង្រឹងធនធានមនុស្ស ធនធានថវិកា ការផ្លាស់ប្ដូរឥរិយាបថ អត្ដចរិកបុគ្គលិក មិនធ្វើឱ្យអ្នកជំងឺរង់ចាំយូរ ការយាមប្រចាំការ ២៤ម៉ោង។ មិនមានការទារប្រាក់ក្រៅផ្លូវការនិងមិនអូសទាញជំងឺចេញទៅក្រៅមន្ទីរពេទ្យ។ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ និងមានស្លាកឈ្មោះគ្រប់ៗគ្នា។ ជាមន្ទីរពេទ្យស្អាតប្រកបដោយអនាម័យ។

ទាំងអស់នេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋមកប្រើ ប្រាស់សេវាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយ ឆ្នាំ។ អ្នកជំងឺមកពិនិត្យពិគ្រោះជំងឺក្រៅ និងជំងឺសម្រាកពេទ្យមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងអត្រាប្រើប្រាស់គ្រែចាប់ពី ៥៥% នៅឆ្នាំ១៩៩៩ ទៅ ១៥១% នៅ ឆ្នាំ២០១៨ រីឯអត្រាមរណៈភាពក្នុងមន្ទីរពេទ្យមានការថយ ចុះពី ៣% មកត្រឹមតែ ១% តែប៉ុណ្ណោះ។

២.២-ប្រាក់ឧបត្ថម្ភ – ហិរញ្ញប្បទាន

មន្ទីរពេទ្យខេត្តស្វាយរៀង គឺជាមូលដ្ឋានសុខាភិបាលសាធារណៈដែលផ្តល់សេវាដល់អតិថិជនគ្រប់រូប ដែលមានបញ្ហាសុខភាពដែលបានបំពេញនូវសំណុំ សកម្មភាពបង្គ្រប់ CPA3 (Complete Package Activities) រួមមានការពិគ្រោះ ពិនិត្យជំងឺក្រៅឯកទេសជំងឺទូទៅ កុមារ មនុស្សចាស់ វះកាត់ សម្ភពរោគស្ត្រី និងសង្គ្រោះបន្ទាន់ជាដើម។ ចាប់តាំងពីឆ្នាំ១៩៩៦មក វិស័យសុខាភិបាលត្រូវបានធ្វើកំណែទម្រង់។ ផ្នែកមួយនៃកំណែទម្រង់នាឆ្នាំនោះ គឺបទបញ្ញត្តិស្តីពីហិរញ្ញ-ប្បទានសុខាភិបាលត្រូវបានតាក់តែងឡើងហើយបានដាក់ឱ្យប្រើប្រាស់ជាក្របខ័ណ្ឌច្បាប់លើកទីមួយសម្រាប់សាកល្បងគំនិត​​​​​​ផ្តួចផ្តើមធ្វើហិរញ្ញប្បទានសុខាភិបាល។ ជាក់ស្តែងការយកតម្លៃសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ  និងគោលនយោបាយ លើកលែងការបង់ថ្លៃសេវាសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅពេលមកប្រើប្រាស់សេវាត្រូវបានអនុញ្ញាតឱ្យស្របច្បាប់តាមនីតិវិធី និងបែបបទរដ្ឋបាល។

ស្របគ្នានេះដែរពេលនោះមន្ទីរពេទ្យខេត្តស្វាយរៀងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យអតិថិជនចូលមកប្រើប្រាស់សេវាត្រូវបង់ថ្លៃសេវា ចំពោះអ្នកមានលទ្ធភាពបង់ថ្លៃ ហើយអ្នកក្រីក្រត្រូវធ្វើការលើកលែងបង់ថ្លៃ ហើយយើងអនុវត្តការងារជាបន្តបន្ទាប់។

២.៣-វិន័យ និងការសរសើរលើកទឹកចិត្ដ

ជាការពិតណាស់ដើម្បីអភិវឌ្ឍអង្គភាពមួយឱ្យរីកចម្រើន ទាល់តែបុគ្គលិក មន្ត្រីរាជការទាំងអស់គោរពយ៉ាងខ្ជាប់ខ្ជួននូវវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពនោះ។

-តួនាទី និងភារកិច្ចគណៈកម្មការវិន័យ

គណៈកម្មការវិន័យមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ជ្រើសរើសចេញពីអនុគណៈកម្មការត្រួតពិនិត្យតាមដាន ដែលមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

ក-តួនាទី និងភារកិច្ចរួមៈ

-ផ្សព្វផ្សាយអំពីខ្លឹមសារ និងសេចក្ដីណែនាំបទបញ្ជាផ្ទៃ ក្នុង។

-ត្រួតពិនិត្យរាល់កាអនុវត្តការងារបស់មន្រ្ដីរាជការក្នុង មន្ទីរពេទ្យ។

-ត្រួតពិនិត្យស្រាវជ្រាវរាល់សកម្មភាពមិនប្រក្រតី និង មានវិធានការណ៍សមស្របទាន់ពេលវេលា។

-ទទួលរាល់សំណុំរឿង និងពាក្យបណ្ដឹងផ្សេងៗ ដើម្បី ធ្វើការពិភាក្សា និងរាយការណ៍។

-រៀបចំសណ្ដាប់ធ្នាប់ផ្ទៃក្នុងរបស់មន្ទីរពេទ្យ។

-ត្រូវចូលរួមប្រជុំប្រចាំខែ និងរាល់ករណីចាំបាច់។

-ពិភាក្សាសម្ងាត់ក្នុងករណីចាំបាច់។

-ចូលរួមកែលំអ និងតាក់តែងបទញ្ជាផ្ទៃក្នុងថ្មី។

-ត្រូវគោរពការចាត់ចែងផ្ទៃក្នុងរបស់គណៈកម្មការវិន័យ (អនុគណៈកម្មការត្រួតពិនិត្យតាមដាន)។

-វាយតម្លៃ និងលើកទឹកចិត្ត បុគ្គលិក ដែលធ្វើការល្អ។

-រក្សាការសម្ងាត់ក្រោយពេលពិភាក្សា។

ខ-តួនាទី និងភារៈកិច្ចដោយឡែករបស់សមាជិកម្នាក់ៗ

*ប្រធាន: – ក្ដាប់រួម

– ការកោះប្រជុំតាមករណីចាំបាច់ដោះស្រាយរួមតាម គោលការណ៍វិន័យ។

*អនុប្រធាន: – ការជំនួសការងារឱ្យប្រធានក្នុងករណី អវត្តមានប្រធាន។

– ទទួលសំណុំរឿង និងជំនួសការដោះស្រាយរាល់បញ្ហា *សមាជិក: – ក្តាប់សកម្មភាពផ្នែកដែលទទួលខុសត្រូវ ដោយទំនាក់ទំនងជាមួយប្រធានផ្នែក និងប្រធានអគារ។

– ទួលដោះស្រាយនូវរាល់កិច្ចការទាក់ទងទៅតាមផ្នែក ដែលខ្លួនទទួលខុសត្រូវដោយទំនាក់ទំនងជាមួយ ប្រធាន ផ្នែក និងប្រធានអគាររួចរាយកាណ៍ជាលាយលក្ខណ៍អក្សរ រាល់បញ្ហាមិនប្រក្រតី។

២.៤-បទបញ្ជាផ្ទៃក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

១-បុគ្គលិកមន្រ្តីរាជការក្នុងមន្ទីរពេទ្យបង្អែកខេត្តដែល ជាប់កិច្ចសន្យាទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង។

២-បុគ្គលិកមន្រ្តីរាជការក្នុងមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ត្រូវតែមានកិច្ចសន្យាធ្វើហិរញ្ញប្បទាន។

៣-ត្រូវគោរពការចាត់តាំងរបស់គណៈមន្ទីរពេទ្យ ការ តែងតាំង និងផ្លាស់ប្ដូរបុគ្គលិកមន្រ្តីរាជការត្រូវគោរពតាម សេចក្តីណែនាំលេខ០៧៥ ស.ន.ប.។​

៤-ពេលកំពុងអនុវត្តការងារ មន្រ្តីរាជការមន្ទីរពេទ្យទាំង អស់ មិនត្រូវដើររហេតរហូតដោយគ្មានការអនុញ្ញាតិ។

៥-ត្រូវគោរពម៉ោងយាម និងម៉ោងធ្វើការឱ្យបានទៀង ទាត់តាមបទបញ្ជាផ្ទៃក្នុង។

៦-ត្រូវស្លៀកពាក់ឯកសណ្ឋានពេទ្យ ដោយមានពាក់ ផ្លាកឈ្មោះដែលមន្ទីរពេទ្យបានកំណត់។

៧-ត្រូវគោរពតាមលក្ខ័ណ្ឌ នៃការអធិប្បាយអំពីមុខងារ របស់ខ្លួន។

៨-ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ សីលធម៌រស់នៅល្អប្រពៃ មានទំនាក់ទំនងល្អក្នុងពេលបំពេញការងារ។

៩-ត្រូវយកចិត្តទុកដាក់ការណែនាំ​ប្រកបដោយអាកប្បកិរិយាសុភាពរាបសារចំពោះគ្រប់អ្នកជំងឺ និងអ្នកកំដរជំងឺ។

១០-មិនត្រូវទារប្រាក់ពីអ្នកជំងឺក្រៅផ្លូវការខុសពីអ្វីដែល គណៈកម្មការហិញ្ញប្បទានបានកំណត់ ឬគំរាមកំហែងអ្នក ជំងឺដោយប្រការណាមួយឡើយ។

២.៥-សេចក្ដីណែនាំបទបញ្ជាផ្ទៃក្នុង

ក-តួនាទីនិងភារកិច្ចរួម

បុគ្គលិកមន្រ្តីរាជការដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យ ត្រូវគោរពតួនាទីភារៈកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការ ចាត់តាំងរបស់មន្ទីរពេទ្យហើយអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធានាសេវាឱ្យមានដំណើរការល្អប្រសើរក្នុងគោល បំណងថែទាំសុខភាពជូនប្រជាពលរដ្ឋ។

ខ-ការគោរពពេលម៉ោងអនុវត្តន៍ការងារ

*ពេលព្រឹកចូលធ្វើការម៉ោង៧:០០នាទី ដល់ម៉ោង ១១:៣០នាទី។

-ម៉ោង៧:00 ដល់ ៧​ :១០នាទី គោរពទង់ជាតិ

-ម៉ោង៧:២0នាទី ដល់ ៧​:៣០នាទី ប្រជុំរាយការណ៍ តាមផ្នែកនិមួយៗ និងចុះវត្តមាន​ក្នុងសៀវភៅកំណត់ហេតុ នៅផ្នែក។

-ម៉ោង៧:៤0នាទី ដល់ ៨​:៣០នាទី របាយកាណ៍អំពីសកម្មភាពកែសំរូលវេជ្ជសាស្ត្រប្រចាំថ្ងៃ(នៅសាលប្រជុំរួម)។

-ម៉ោង៨:៣០នាទី ដល់ ១១:៣0នាទី អនុវត្តការងារ តាមផ្នែក។

-ម៉ោង១១:៣0នាទីដល់ ១៤:00នាទី សម្រាកការងារ លើកលែងតែអ្នកយាម។

*ពេលរសៀលចូលធ្វើការម៉ោង១៤:០០នាទី ដល់ ១៧:៣០នាទី។

-ម៉ោង១៤:០០នាទី ដល់ ១៧:៣០នាទី អនុវត្តការងារ តាមផ្នែក។

ម៉ោងយាម: ពេលទៅបាយ (ថ្ងៃធ្វើការ)។

-ពេលព្រឹក ម៉ោង៩:៣០នាទីដល់ ១១:០០នាទី

-ពេលរសៀល ម៉ោង១៥:៣០នាទី ដល់ ១៧:០០នាទី

-លើកលែងបុគ្គលិកជាប់ភារៈកិច្ច (គណៈមន្ទីរពេទ្យ ប្រធានវេនយាមជាអ្នកត្រួតពិនិត្យ)។

-ករណីថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អ្នកយាមត្រូវចែកគ្នាយាមជាពីរក្រុមផ្លាស់ប្ដូរទៅ ហូបបាយ។ចំពោះអ្នកយាមប្រចាំការត្រូវយាម​ ២៤ម៉ោង លើ២៤ម៉ោង និងរង់ចាំអ្នកថ្មីមកជំនួស (ករណីថ្ងៃសម្រាក ឬថ្ងៃបុណ្យត្រូវប្ដូរម៉ោងយាមនៅម៉ោង៧​:៣០នាទី ជា កំណត់)។

ពេលចុះយាម

-ពេលចុះយាមនៅម៉ោង១១:៣០នាទី

-ហាមចុះយាមមុនម៉ោងកំណត់

-ហាមសុំច្បាប់ពេលព្រឹក (ករណីពិសេសអាចសរសេរជាលាយល័ក្ខអក្សរ)។

មន្រ្តីរាជការទាំងអស់ដែលជាអ្នកយាមប្រចាំការត្រូវបានអនុញ្ញាតិឱ្យឈប់សម្រាកការងារមួយល្ងាច លើកលែងតែ បុគ្គលិករដ្ឋបាល និងកម្មករ និងក្នុងករណីពិសេស។

ចំពោះម៉ោងពេលធ្វើការរបស់កម្មករ   

-ពេលព្រឹកចូលម៉ោង៦:០០នាទី ចេញម៉ោង១០:០០នាទី

-រសៀលម៉ោង១៣:០០នាទី ចេញម៉ោង១៧:០០នាទី

គ.ការអនុវត្តន៍ច្បាប់មន្ត្រីរាជការ

-បុគ្គលិកមន្រ្តីរាជការមន្ទីរពេទ្យត្រូវបានអនុញ្ញាតិឱ្យ ឈប់សម្រាកតែបីថ្ងៃក្នុងមួយខែដោយរក្សា។ ប្រាក់ឧបត្ថម្ភ នៅដដែល(ករណីមានច្បាប់)។

-ក្នុងករណីឈប់មានច្បាប់លើសពីមួយខែលើកលែង តែ (សម្រាកមាតុភាព) ត្រូវព្យួរឈ្មោះនៅរដ្ឋបាល។

-សម្រាកមាតុភាពច្បាប់បីខែ

-ករណីមានជំងឺលើសពីមួយខែ​ឧបត្ថម្ភប្រាក់ហិរញ្ញប្ប- ទានមួយខែ (មានលិខិតពេទ្យ)។

†រាល់ករណីច្បាប់គិតពីមួយម៉ោង រហូតដល់មួយថ្ងៃត្រូវ អនុញ្ញាតិពីប្រធានផ្នែកគណៈមន្ទីរពេទ្យដោយមានអ្នក ជំនួសត្រឹមត្រូវឯកសារនេះគណៈមន្ទីរពេទ្យប្រគល់ឱ្យរដ្ធបាលជាអ្នកទុក (តាមឋានុក្រម)។

†ចំពោះការសុំច្បាប់តាមទូរស័ព្ទមិនអនុញ្ញាតិឡើយ។

†បុគ្គលិកដែលសុំច្បាប់ត្រូវបំពេញបែបបទដោយខ្លួនឯងរូចរាល់ហើយទើបមានសិទ្ធិឈប់។

ឯកសារនេះត្រូវរក្សាទុកនៅផ្នែក និងនៅរដ្ឋបាល។

†ករណីច្បាប់បេសកម្មក្រៅខេត្តលើសពីបីថ្ងៃក្នុងមួយខែត្រូវកាត់ប្រាក់ឧបត្ថម្ភតាមសមមាត្រ។

ឃ. ការមិនគោរពបទញ្ជាផ្ទៃក្នុង

៣-ចំណុចខ្លាំង

-មានគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃ កម្មវិធីជាតិ។

-មានកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសារធារណៈ។

-មានយន្តការអនុវត្ត និងការតាមដានត្រួតពិនិត្យ និង វាយតម្លៃ។

-មានគោលនយោបាយនៃការគ្រប់គ្រងសេវាសុខា ហិរញ្ញប្បទានភិបាល និងការអនុវត្តមូលនិធិសមធម៌ និងគោលនយោបាយលើកលែងការបង់ថ្លៃសេវាចំពោះប្រជា ពលរដ្ឋក្រីក្រនៅមូលដ្ឋានសុខាភិបាលសាធារណៈ។

-មានច្បាប់នានាសម្រាប់ជាយានក្នុងការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។

-មានការខឹតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តី រាជការនៃមន្ទីរសុខាភិបាលបានអនុវត្តយ៉ាងមត់ចត់នូវតួនាទី ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលប្រគល់ជូន។ បុគ្គលិកភាគច្រើនមានមោនៈសិការវិជ្ជាជីវៈប្រកបដោយ ឆន្ទៈមុះមត់​។

-ការអនុវត្តសេវាហិរញ្ញប្បទានសុខាភិបាលនៅមន្ទីរ ពេទ្យខេត្តស្វាយរៀងដំណើរការល្អប្រសើរ មន្ត្រីរាជការ គោរពបានខ្ជាប់ខ្ជួននូវបទបញ្ជារផ្ទៃក្នុងមានក្រមសីលធម៌ វិជ្ជាជីវៈ មានភាពរួសរាយរាក់ទាក់ មិនរើសអើងអ្នកជំងឺ ពិសេសអ្នកមានប័ណ្ណមូលនិធិសមធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹង នេះ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល អាជ្ញាធរដែនដី និងអង្គការ UNICEF បានដាក់ឱ្យដំណើរការការងារមូលនិធិសមធម៌នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចាប់តាំងពីខែ កក្កដា ឆ្នាំ២០០២ មក។

-មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងតែងតែធ្វើសិក្ខាសាលាត្រួតពិនិត្យវាយតម្លៃការអនុវត្តន៍ហិរញ្ញប្បទាន និងមូលនិធិសមធម៌រយៈពេលមួយឆ្នាំ និងលើកទិសដៅបន្តជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងអតិថិជន ជាពិសេសអ្នកក្រីក្រដែលចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

-កន្លងមកមានការវាយតម្លៃជនក្រីក្រដោយអង្គការយូនីសេហ្វធ្វើនៅមូលដ្ឋានសហគមន៍ក្នុងខេត្តស្វាយរៀង បន្ទាប់មកការវាយតម្លៃរបស់ក្រសួងផែនការ និងមានការវាយតម្លៃដោយផ្ទាល់ពីគណៈកម្មការទ្រទ្រង់មូលនិធិសមធម៌ប្រចាំការនៅមន្ទីរពេទ្យខេត្តដែលបង្កភាពងាយស្រួលដល់អ្នកជំងឺក្រីក្រដែលបានចូលមកពិនិត្យ និងសម្រាកព្យាបាល និងបានបង់ជួសនូវថ្លៃសេវារួមមាន៖សេវាពិនិត្យពិគ្រោះជំងឺក្រៅ សេវាថែទាំសម្រាកព្យាបាល សេវាបញ្ជូនថ្លៃធ្វើដំណើរ និងរបបអាហារសម្រាប់អ្នកកំដរម្នាក់ទៀតផង។

៤-បញ្ហាប្រឈម

ទន្ទឹមនឹងចំណុចខ្លាំងទាំងប៉ុន្មានដែលរៀបរាប់ខាងលើ  យើងក៏នៅមានចំណុចខ្វះខាត និងចំណុចអវិជ្ជមានមួយ ចំនួនដូចខាងក្រោម៖

  • នីតិវិធីមួយចំនួនក្នុងការផ្តល់សេវាសាធារណៈនៅ មានភាពស្មុគស្មាញប្រមូលផ្តុំការិយាល័យធិបតេយ្យ។
  • លំហូរការងារ និងទំនាក់ទំនងផ្ទៃក្នុងនៅមិនទាន់ ដំណើរការជាបណ្តាញតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពរលូននៅឡើយ។
  • យន្តការប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ គុណភាពសេវាសាធារណៈមិនទាន់បានដាក់ឱ្យដំណើរការ ប្រកបប្រសិទ្ធភាពនៅឡើយ។
  • ការ​ផ្លាស់​ប្តូ​រ​ព​ត៌​មាន​ពី​ជំងឺឆ្លង​មិនទាន់​បាន​ល្អ​នៅ ឡើយ ជាពិសេស​ការ​ផ្លាស់​ប្តូ​រ​ព័ត៌មាន​ជាមួយ​ផ្នែក​សុខាភិបាល​ឯកជន​។
  • ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅមានកម្រិត។
  • ការគ្របដណ្តប់សេវាសុខភាពនៅចន្លោះប្រហោង គុណភាពសេវាពិនិត្យព្យាបាល ថែរទាំ មិនទាន់ឆ្លើយតបនឹង ការរំពឹងទុករបស់ប្រជាពលរដ្ឋ។

សេចក្តីសន្និដ្ឋាន

ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែលជាមូល-ដ្ឋានគ្រឹះក្នុងការរៀបចំ និងគ្រប់គ្រងមុខងារសាធារណៈ ការ រៀបចំកែសម្រួលរចនាសម្ព័ន្ធតាមក្រសួង ស្ថាប័ននិងរដ្ឋបាល ថ្នាក់ក្រោមជាតិដើម្បីពង្រឹងរដ្ឋបាលកិច្ចសាធារណៈ។ ទន្ទឹម នឹងនេះប្រទេសកម្ពុជាកំពុងជួបប្រទះបញ្ហាប្រឈមនៃការ កើនឡើងនៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងបរិបទ ដែលមានផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់សង្គមជាតិ តំបន់ និងពិភពលោក។ អង្គភាពស្ថាប័នផ្តល់សេវាសាធារណៈត្រូវ ពង្រឹងខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្តល់នូវសេវា​សាធារណៈ ដើម្បីឆ្លើយតបនឹងកំណើននៃសេចក្តីត្រូវការនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងការផ្ដល់សេវាសុខភាពដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ជា ពិសេសប្រជាពលរដ្ឋក្រីក្រ។ ដូច្នេះហើយបានជារដ្ឋាភិបាលបង្កើតឡើងនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋក្រីក្រដោយឱ្យមន្ទីរពេទ្យក៏ដូចជាមណ្ឌលសុខភាពសាធារណៈផ្ដល់សេវាសុខាភិបាលដោយមិនឱ្យបង់ថ្លៃចំពោះប្រជាពលរដ្ឋក្រីក្រ។ ហេតុដូច្នេះ បើមន្ទីរពេទ្យផ្ដល់សេវាដោយមិនគិតថ្លៃកាន់តែច្រើន មន្ទីរពេទ្យនឹងបាត់បង់ចំណូលកាន់តែច្រើនធ្វើឱ្យចំណូលថវិកាហិរញ្ញប្បទានបានតិចនៅពេលនោះ មន្ទីរពេទ្យនឹងមានការខ្វះខាតថវិកាសម្រាប់ដំណើរការដល់ការផ្ដល់សេវារបស់ខ្លួនប្រសិនបើរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬអង្គការនានាមិនបានផ្ដល់ជាមូលនិធិសម្រាប់បង់សេវាជំនួសអ្នកទាំងនោះឱ្យដល់មន្ទីរពេទ្យនោះទេ។

បច្ចុប្បន្ននេះ មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពទាំង អស់ទូទាំងប្រទេសបានអនុវត្តមូលនីធិសមធម៌ចំពោះប្រជា ពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលជាអ្នកចេញថ្លៃព្យាបាលជួសអ្នក ជំងឺក្រីក្រ និងផ្តល់នូវឱសថ ឧបករណ៍ បរិក្ខារពេទ្យ ហើយ និងធនធានមនុស្សជាដើម។ល។ ដល់មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាពទាំងអស់សម្រាប់បំពេញបន្ថែមនូវតម្រូវការ និងបន្តនិរន្តរភាព។

ឯកសារពិគ្រោះ

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣)

២. ព្រះរាជក្រមលេខនស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល។

៣. ខ្លូត ធីតា មូលដ្ឋានគ្រឹះទស្សនវិជ្ជា ភ្នំពេញ ឆ្នាំ២០០៦

៤.​ វឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៨

៥. សាប៊ូអូហ្សាណូ នីតិក្រមវេជ្ជសាស្រ្ត

៦. សាយ​ បូរី វិទ្យាសាស្ត្ររដ្ឋបាល បោះពុម្ពលើកទី២ ឆ្នាំ២០១៥។