អត្ថប្រយោជន៍ទាំង៧យ៉ាង នៃការពិសាទឹកឃ្មុំជាមួយក្រូចឆ្មា

91

១. ជំនួយការរំលាយអាហារ
វាគឺជាថ្នាំដ៏ពិសិទ្ធសម្រាប់សុខភាព ការពិសាទឹកឃ្មុំក្រូចឆ្មាជាទៀងទាត់ នឹងជួយអោយប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។ ការបរិភោគវាធ្វើអោយកើនឡើងជាតិអាស៊ីតក្នុងក្រពះ និងទឹកប្រម៉ាត់ផលិតយ៉ាងសំងាត់។ វាជាជំនួយយ៉ាងមានប្រសិទ្ធភាពចំពោះការខូតខាតនៃប្រព័ន្ធរំលាយអាហារ និងការទទួលយកជីវជាតិបំប៉ន។ ការញ៉ាំអាហារផ្តេសផ្តាស់ធ្វើអោយអ្នកមានអារម្មណ៍ថាហើម និងមានខ្យល់ក្នុងពោះ។ ការពិសារទឹកឃ្មុំក្រូចឆ្មាជាជំនួយដល់ដំណើរការនៃពោះវៀន ការការបត់ជើងធំរបស់អ្នកអោយមានភាពរលូន។

២. បន្សាបជាតិពុលក្នុងរាងកាយ៖

ទឹកឃ្មុំក្រូចឆ្មាក៏មានអត្ថប្រយោជន៍ក្នុងការរក្សារាងកាយរបស់អ្នកអោយជៀសបានពីជាតិពុល ការទល់លាមក កើតមុន និងបញ្ហាផ្សេងៗទៀតជាច្រើន។ ជិវិតមនុស្សសព្វថ្ងៃនេះមានឱកាសនៃការកើនឡើងនៃសារធាតុគីមីច្រើនណាស់។ ជាតិផ្សែងពុល រួមផ្សំជាមួយទម្លាប់មិនល្អនៃការញ៉ាំអាហារ និងកត្តាផ្សេងៗជាច្រើនទៀតដែលបណ្តាលអោយមានការក៏កើតនៃជាតិពុលនៅក្នុងស្រទាប់ស្បែក ថ្លើម និងផ្លូវដង្ហើម។ ដូច្នេះហើយ ការញ៉ាំទឹកឃ្មុំក្រូចឆ្មាជាមួយទឹកក្តៅអាចជួយអោយអ្នកបន្សាបជាតិពុលក្នុងរាងកាយ។

៣. ធ្វើអោយស្បែកភ្លឺថ្លា
ហត់នឿយនឹងការស្រូបយកកំដៅថ្ងៃដែលធ្វើអោយស្បែករបស់អ្នកកើតមុនមែនទេ។ ចាប់ផ្តើមសាកពិសារទឹកឃ្មុំក្រូចឆ្មាជាមួយទឹកក្តៅជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញអំពីប្រសិទ្ធភាពវា។ ក្រូចឆ្មាជាអ្នកគ្រប់គ្រងជាតិខ្លាញ់ និងជាជំនួយក្នុងការលុបបំបាត់ជាតិខ្លាញ់ចេញពីផ្ទៃរបស់ស្បែកបាន។ ជាតិអាស៊ីតរបស់វាជួយទាញយកសារធាតុគីមី និងសារធាតុពុលចេញពីប្រព័ន្ធរំលាយអាហារ។ មានមនុស្សជាច្រើនយកវាទៅលាបនៅស្បែកមុខដោយផ្ទាល់ វាប្រហែលជាមិនសាកសមសម្រាប់ស្បែកមុខគ្រប់ប្រភេទនោះទេ។ ដូច្នេះហើយការញ៉ាំទឹកឃ្មុំក្រូចឆ្មាគ្មានផលអាក្រក់អ្វីលោះយ។

៤. ជួយពង្រឹងប្រព័ន្ធភាពសាំ

ទឹកឃ្មុំក្រូចឆ្មាគឺពិតជាអស្ចារ្យណាស់សម្រាប់ប្រព័ន្ធភាពសាំ។ វាកាពារអ្នកពីមេរោគផ្សេងៗ និងជំងឺដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ។ ការញ៉ាំទឹកឃ្មុំក្រូចឆ្មាធ្វើអោយអ្នកបាត់គ្រុណរងារ និងកាពារអាឡាក់ស៊ីផ្សេងៗ។ ទឹកឃ្មុំជាថ្នាំស័ក្កសិទ្ធក្នុងការព្យាបាលរោគទាំងឡាយ និងជាអ្នកប្រឆាំងនឹងបាក់តេរីផ្សេងៗ។ វាក៏កាពារកាឆ្លងរោគ និងព្យាបាលជំងឺយ៉ាងឆាប់រហ័ស។

៥. អត្ថប្រយោជន៍ និងការប្រើប្រាស់

ទឹកឃ្មុំក្រូចឆ្មាក្តៅមួយកែវអាចជួយដុតរំលាយអាហារ និងការពារមិនអោយហើមពោះ។ វាកាពារមិនអោយមានជាតិពុលនៅក្នុងរាងកាយដែលតែងតែកើតឡើយដោយសារការលើសទំងន់។ ការញ៉ាំវាមួយកែវនៅពេលព្រឹកមុនញ៉ាំអាហារ នឹងដុតរំលាយជាតិខ្លាញ់ដែលបណ្តាលអោយធាត់ ដូច្នេះហើយធ្វើអោយអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកមានសុខភាពល្អជារៀងរាល់ថ្ងៃ។

៦. ជាថ្នាំសម្រាប់ការឈឺបំពង់ក

ក្រូចឆ្មាជួយជំរះបំពង់ករបស់អ្នកអោយធូស្រាល ចំណែកឯទឹកឃ្មុំប្រយុទ្ធប្រឆាំងជាមួយនឹងបាក់តេរីដែលធ្វើអោយឈឺក។ វាក៏ជាអ្នកជួយបំបែកសារធាតុស្លេស្មនិងសំបោរចេញពីគ្នា និងសំងួតបំពង់ដង្ហើម ក៏ដូចជាការគ្រប់គ្រងកាត់បន្ថយការក្អក។

៧. ប៉ូវកំលាំងរបស់អ្នក

ទឹកឃ្មុំមិនមែនត្រឹមតែមានសារធាតុសំលាប់បាក់តេរីប៉ុណ្ណោះទេ វាក៏ជាអ្នកបំប៉នកម្លាំងផងដែរ។ នៅពេលដែលអ្នកដាក់ទឹកឃ្មុំចូលទៅក្នុងរបបអាហាររបស់អ្នក វាអាចជួយបំប៉នកម្លាំងអ្នកអោយកាន់តែខ្លាំង និងមានសុខភាពល្អជាងស្ករ និងអាហារដែលមានជាតិបំប៉នដែលលក់តាមទីផ្សាសព្វថ្ងៃទៅទៀត៕