ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទួទាំងពិភពលោក កើនឡើងចំនួនជាង ២លាន ៥៩ម៉ឺននាក់ និងចំនួនអ្នកឆ្លងកើនឡើងជាង ១១៧លាននាក់

232

(អន្តរជាតិ)៖ គេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៧,០៦៨,៨១០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៥៩៩,១៩៨នាក់ និងជាសះស្បើយឡើងវិញ ៩២,៦៤៥,៧៨៥នាក់។

ក្នុងនេះបញ្ជាក់ថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៦៥៣,៨៩១នាក់ ស្លាប់ចំនួន ៥៣៧,១១៩នាក់ និងជាសះស្បើយចំនួន ២០,២៧៣,៩១៥នាក់៕