សហរដ្ឋអាមេរិក នៅតែជាប្រទេសលំដាប់ទី១ ដែលមានករណីអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ! ខណៈរយៈពេលត្រឹមមួយថ្ងៃ អ្នកឆ្លងកើនឡើងចំនួន ៥៨,២២៨នាក់ និងអ្នកស្លាប់កើនចំនួន ១,៥១៥នាក់

182

សហរដ្ឋអាមេរិក៖ គេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ ត្រឹមរយៈពេលមួយថ្ងៃ សហរដ្ឋអាមេរិកមានករណីអ្នកឆ្លងជំងឺកូវីដ២៩,៦៥៣,៨៩១ករណី ចំនួនអ្នកស្លាប់ ៥៣៧,១១៩នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន ២០,២៧៣,៩១៥នាក់

គួរបញ្ជាក់ថា ចំពោះមុខករណីឆ្លង និងស្លាប់ដោយសារ COVID-19 នៅតែបន្តស្ថិតក្នុងចំនួនច្រើន សហរដ្ឋអាមេរិកក៏នៅតែបន្តសម្រុក ចាក់វ៉ាក់សាំងបង្ការជំងឺនេះ ជូនដល់ប្រជាជនរបស់ខ្លួនផងដែរ។ គិតត្រឹមចុងសប្តាហ៍នេះ វ៉ាក់សាំងសរុបជាង ៨៥លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជន ខណៈវ៉ាក់សាំងសរុបជាង ១១៤លានដូសត្រូវបានដាក់ចេញ៕