ពិសាតែបៃតង Greentea អាចធ្វើឲ្យស្រកទម្ងន់បាន

124

តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងនឹងបាក់តេរី និងការរលាកណាស់។ តាំងពីព្យាបាលបញ្ហាដង្ហើមរហូតដល់ការរំលាយខ្លាញ់ ដើម្បីបំបាត់អាការជំងឺបេះដូង តែបៃតងអាចមានប្រសិទ្ធភាពយ៉ាងអស្ចារ្យ។ វាក៏ជួយបន្ថយភាពចាស់បានដែរ។ សារធាតុជាច្រើនដែលមានក្នុងតែបៃតង នឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបង្កើនសង្វាក់នៃការរំលាយអាហារ។ បើសិនជាអ្នកឆ្ងល់ថាតើការញ៉ាំតៃបៃតង អាចជួយសម្រកទម្ងន់បានយ៉ាងដូចម្តេចនោះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកចង់ដឹងហើយ៖

តែបៃតងអាចជួយដល់ការសម្រកទម្ងន់។ ការញ៉ាំតែបៃតងក្តៅ ២ទៅ៣ពែង អាចមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ដែរ
— ចូរព្យាយាមញ៉ាំតែបៃតងនៅពេលព្រឹក ៣០ ទៅ ៤០នាទីមុនពេល ឬក្រោយពេលបាយ ព្រោះជាតិកាហ្វេអ៊ីនប្រហែលជាជួយផ្តល់កម្លាំងនៅពេលព្រឹក។ ជាមួយគ្នានេះដែរ វាក៏ជួយការពារភាពងងុយគេងថែមទៀតផង។ អាស៊ីតអាមីណេ L-theanine អាចផ្តល់ថាមពលបានពេញមួយថ្ងៃ និងបង្ការជាតិកាហ្វេអ៊ីនកុំឲ្យធ្វើការខ្លាំងបាន។
— អ្នកក៏អាចញ៉ាំតែបៃតងមុនពេលហាត់ប្រាណបានដែរ

— អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម ខណៈពេលកំពុងតែញ៉ាំតែបៃតង។ ចូរដាំទឹកឲ្យពុះ និងប្រាកដថា អ្នកចាក់ទឹកនៅលើតែសប់ក្រោយពេលទុកទឹក ដែលដាំពុះនោះចោល ១០នាទីសិន។ ក្រោយមក អ្នកគួរទែញ៉ាំចាំតែបាននៅរយៈពេលមួយនាទីក្រោយហើយ
— តែបៃតងមានច្រើនប្រភេទ ប៉ុន្តែបើសិនជាអ្នកញ៉ាំតែបៃតង ដើម្បីសម្រកទម្ងន់ តែបៃតងសុទ្ធ ឬតែបៃតងកៃច្នៃតិចតួច ទំនងជាមានជីវជាតិច្រើនជាងតែបៃតងផ្សេងពីនេះ
— ថ្វីបើតែបៃតងល្អចំពោះសុខភាពមែនក៏ដោយ តែអ្នកត្រូវតែពិនិត្យផង ខណៈពពេលដែលការញ៉ាំ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរជាច្រើន សម្រាប់អ្នកជំងឺបេះដូង ឬបញ្ហាសម្ពាធឈាម
— ក្រៅពីសម្រកទម្ងន់ វាក៏ជាទាក់ទងនឹងការដោះស្រាយបញ្ហាផ្សេងទៀតដែរ។ វាត្រូវបានគេអះអាងថា មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ូល និងគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២
— តែបៃតងក៏ជួយឲ្យស្បែកភ្លឺថ្លា និងស្រស់ស្អាតបានដែរ។ នេះដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំង នឹងការរលាក និង បង្គ្រប់ជាតិទឹកដល់ស្បែក។ វាក៏ជួយដល់បញ្ហាផ្សេងៗទៀតដូចជា កើតមុន ស្បែកជ្រីវជ្រួញ ស្នាមខ្មៅៗនៅក្រោមភ្នែក៕