ផ្លែផាស់សិន គឺជាផ្លែមួយដែលពេញនិយមនៅលើពិភពលោក ដោយគេយកវាទៅលាយជាមួយនឹងគ្រឿងផ្សំផ្សេងៗដូចជាទឹកដោះគោ សូដា ឬក្រឡុកជាដើមដើម្បីយកមកពិសា។
ផាស់សិនមានសារធាតុផ្សំ ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើន ដែលយើងទាំងអស់គ្នាមិនគួរមើលរំលងដូចជា៖
១. ជីវជាតិបំប៉ន
- Dietary Fiber៖ ៤២%
- កាបូអ៊ីដ្រាត៖ ៨%
- កាល់ឡូរី៖ ៥%
- ប្រូតេអ៊ីន៖ ៤%
២. វីតាមីន
- វីតាមីន C៖ ៥០%
- វីតាមីន A៖ ២៥%
- Riboflavin៖ ៨%
- នីណូលីន៖ 7%
៣. ជាតិរ៉ែ
- ប៉ូតាស្យូម៖ ១០%
- ជាតិដែក៖ ៩%
- ម៉ាញ៉េស្យូម៖ ៧%
- ផូស្វ័រ៖ ៧%
សារធាតុដែលបានរៀបរាប់ខាងលើនេះ សុទ្ធសឹងតែជាសារធាតុដែលមនុស្សគ្រប់រូបមិនអាចខ្វះបានហើយ វាពិតជាជួយអោយសុខភាពអ្នកកាន់តែប្រសើរឡើង ហើយជំនួយទាំងនោះមានដូចជា៖
១. ពង្រឹងប្រព័ន្ធស៊ាំនៅក្នុងរាងកាយ
២. ជួយអោយសុខភាពភ្នែកល្អប្រសើរ
៣. កាពារពីជំងឺកាចសាហាវដូចជា មហារីក ជំងឺបេះដូងជាដើម
៤. ជួយអោយឆ្អឹងរឹងម៉ាំ
៥. ធ្វើអោយស្បែកមានសំណើម និងស្រស់ថ្លា
៦. ជំនួយចលនាឈាមនៅក្នុងរាងកាយ
៧. ធ្វើអោយអ្នកធូស្បើយពីការគេងមិនលក់ ជំងឺហឺត ក្អកមាន់ជាដើម
៨. បង្កើនសុខភាពបេះដូងអោយរឹងម៉ាំ
៩. ព្យាបាលជំងឺទល់លាមក
១០. ជំនួយក្នុងការរំលាយអាហារ
១១. បន្ថយហានិភ័យនេះការរិចរិលសាច់ដុំ ជំងឺឡើងភ្នែកបាយ និងជំងឺងងឹតពេលយប់។
ចំពោះការពិសារអាហារធម្មជាតិសម្រាប់បំប៉នសុខភាពគឺត្រូវបានមនុស្សមួយចំនួនមើលរំលង ដោយសារប្រសិទ្ធភាពមិនត្រូវបានឃើញជាក់ស្តែងនិងភ្លាមៗដូចថ្នាំពេទ្យនោះទេ ប៉ុន្តែពួកគេមិនបានដឹងឡើយថានេះគឺជាការសន្សំមួយដែលនឹងទទួលបានផលវិញនៅថ្ងៃក្រោយជាច្រើន ហើយមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ៕