ស្ថនភាពនយោបាយនៅមីយ៉ានម៉ាកាន់តែវឹងវរ ខណៈរបបមួយនេះចាប់ផ្ដើមរឹបអូសទ្រព្យសម្បត្តិក្នុងធនាគារជាង ៣.៨១លានដុល្លារ និង ៣៧៥ លាន kyats របស់មហាសេដ្ឋីដ៏ល្បីក្នុងស្រុក

288

ការចេញផ្សាយដោយសារព័ត៌មាន the Irrawaddy កាលពីថ្ងៃទី១៦ មីនានេះថា របបយោធាមីយ៉ាន់ម៉ា ចាប់ផ្ដើមគ្រប់គ្រងធនាគារ និងរឹបអូសទ្រព្យសម្បត្តិមូលនិធិសង្គមបើកទូលាយ «OSF» របស់មហាសេដ្ឋីលោក George Soros ដោយ១ចោទប្រកាន់ពីបទ «គាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមបាតុករ ប្រឆាំងនឹងរបបយោធា»។

ទ្រព្យសម្បត្តិជាង ៣.៨១លានដុល្លារ និង ៣៧៥ លាន kyats ដែលគ្រប់គ្រងដោយរបបយោធា ស្ថិតក្នុងធនាគារធំៗចំនួន៤ រួមមានធនាគារ Kanbawza (KBZ) ធនាគារ Ayeyarwady Bank (AYA) ធនាគារ SMED និងធនាគារសហប្រតិបត្តិការ CB។

ការចុះផ្សាយរបស់ទូរទស្សន៍ MRTV គ្រប់គ្រងដោយយោធា បានប្រកាសកាលពីថ្ងៃចន្ទថា យោធាបានចេញដីកាចាប់ខ្លួនបុគ្គលិកចំនួន១១នាក់ នៃអង្គការ OSF ក្នុងនោះរួមមានទាំងប្រធាន និងអនុប្រធាននៃអង្គការនេះ ពីបទសង្ស័យ «ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមបាតុករ ប្រឆាំងនឹងរបបយោធា»។

ក្នុងការចោទប្រកាន់ខាងលើ ដោយអះអាងថា អង្គការមួយនេះមិនបានទទួលការអនុញ្ញាតយល់ព្រមពីនាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់បរទេសរបស់ធនាគារកណ្តាលមីយ៉ាន់ម៉ា សម្រាប់ប្រាក់បញ្ញើចំនួន៥លានដុល្លារអាមេរិក ជាមួយធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៨ផងដែរ៕