ក្រុមគ្រូពេទ្យសម្តេចតេជោ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាព ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

69

រាជធានីភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង ក្រសួងសុខាភិបាល  ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ។

ក្រុមគ្រូពេទ្យសម្តេចតេជោ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុត មិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៕