សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាត់កម្ពុជា

160

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាត់កម្ពុជា នេះបើយោងតាមការបង្ហោះលើបណ្ដាយសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

គ្រូ បង្គោល ថ្មី របស់ ជម្រើសជាតិ កម្ពុ ជាគឺ លោក Ryu Hirose ជា គ្រូ បង្គោលជនជាតិជប៉ុននឹងមកជំនួស លោក Felix Dalmas ដែល ជួយ ដឹកនាំ កម្ពុជា រយៈពេល ២ ឆ្នាំ កន្លងមកនេះ ។

មូលហេតុដែលលោក Felix មិនអាចបន្តដឹកនាំគោព្រៃកម្ពុជាដោយសារមូលហេតុផ្ទាល់ខ្លួនមួយចំនួន។ លោកបាននិយាយថា ” វាពិតជាមានកិត្តិយសដ៏អស្ចារ្យបំផុតមួយក្នុងជីវិតរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្វឹកនិងជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ”

សូមរំលឹកផងដែរថា លោក Felix ដែល លោក Keisuke Honda យកមក ធ្វើការ ជាមួយ កាលពី ឆ្នាំ ២០១៨ ក៏បានថ្លែងអំណរគុណ ចំពោះ អ្នកគាំទ្រ កម្ពុជា ទាំងអស់ ដែល គាំទ្រ លោក យ៉ាង ស្មោះស្ម័គ្រ ។

អត្តបទ ៖ សំណាង