នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូសបន្ថែម ពីរដ្ឋាភិបាលចិន

89
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូស ជូនក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន។
ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕