កម្ពុជានឹងមានភ្លៀងធ្លាក់ បង្កើតជាផ្គរ រន្ទះ ខ្យល់កន្ទ្រាក់នៅតាមតំបន់មួយចំនួន នាអំឡុងដើមខែមេសាខាងមុខនេះ

162

នាអំឡុងដើមខែមេសាខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា បណ្ដាឱ្យមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧត្តនិយម បានបញ្ជាក់នៅថ្ងៃទី៣០ ខែមីនានេះថា៖

១/. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៦-២៩ °C , – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ °C – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គរ ។

២/. បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ oC – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩ °C អាកាសធាតុបែបនេះ និងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គរ ។

៣/. តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ oc, – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °c – បណ្ដាលឱ្យមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅមធ្យម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូតខ្យល់កន្ត្រាក់ បន្តិចបន្តួច ដែលអាចកើតមាន នៅថ្ងៃទី១ ខែមេសា៕