ទិន្នន័យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លើសកលលោក កើនឡើងជាង២លាន ៨២ម៉ឺននាក់ និងអ្នកឆ្លងជាង ១២៩លាន ៤៥ម៉ឺននាក់

50

ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៩,៤៥៤,៤៤០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨២៧,៤២៦នាក់ និងជាសះស្បើយឡើងវិញ ១០៤,៤០០,៧៩៤នាក់ នេះបើគិតត្រឹម គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន៕