ទិដ្ឋភាពក្នុងរាជធានីភ្នំពេញ ក្រោយអាជ្ញាធរចុះអនុវត្តបម្រាមទប់ស្កាត់ប្រជាពលរដ្ឋ មិនឱ្យមានការលក់ដូរ និងធ្វើចរាចរណ៍ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

60

ភ្នំពេញ៖ អាជ្ញាធរអាជ្ញាធររាជធានីភ្នំពេញ ចុះអនុវត្តបម្រាមទប់ស្កាត់ប្រជាពលរដ្ឋ ដោយមិនឱ្យមានការលក់ដូរ និងធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ៨:០០នាទីយប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈតែម្តង។

ជាក់ស្ដែងកាលពីយប់មិញ នៅប្រមាណម៉ោង៨យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ទិដ្ឋភាពតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមស្ងប់ស្ងាត់ ក្រោយពេលអាជ្ញាធរដាក់បម្រាមគោចរ និងហាមជួបជុំ ក៏ដូចជាទទួលទានអាហារ និងភេសជ្ជៈ នៅហាងនានា ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍៕