អាជីវករទិញដូរបន្លែផ្សារគរ គឺមិនត្រូវបានហាមឃាតទេ តែត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារសម្រាប់ការធ្វើដំណើរ

42

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ បានបញ្ជាក់បន្ថែម សម្រាប់ អាជីវករទិញដូរបន្លែនៅផ្សារគរ គឺមិនត្រូវបានហាមឃាតទេ តែត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬប្រធានផ្សារសម្រាប់ការធ្វើដំណើរ។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»