អបអរសាទរ! កុមារាអាយុ ៦ឆ្នាំម្នាក់ វិជ្ជមានកូវីដ១៩រួមជាមួយនឹងម្ដាយ ខណៈពេលនេះ​បានជាសះស្បើយ ​និងអនុញ្ញាតឱ្យត្រលប់មកផ្ទះវិញ

117

ភ្នំពេញ៖ កុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ រួមជាមួយនឹងម្ដាយ ផ្ទុះនូវការរំជួលចិត្តអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋកម្ពុជា ខណៈពេលនេះរូមគាត់ រួមទាំងម្ដាយបានព្យាបាលជាសះស្បើយវិញហើយ និងអនុញ្ញាតឱ្យត្រលប់មកផ្ទះវិញ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ។

តាមលិខិតបញ្ជាក់ពីគ្រូពេទ្យ កុមារាអាយុ ៦ឆ្នាំម្នាក់រូបនេះ រួមទាំងម្ដាយ បានអនុញ្ញាតឱ្យត្រលប់មកផ្ទះវិញ បន្ទាប់ពីបានព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃបន្តទៀត។

គួរជម្រាបថា កុមារាអាយុ ៦ឆ្នាំខាងលើ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ និងផ្ទុះនូវការរំជួលចិត្តអាណិតអាសូរពីបងប្អូនប្រជាពលរដ្ឋពេញបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕