រយៈពេល ៥យប់ នៃការអនុវត្តបម្រាម គោលចរ សមត្ថកិច្ចឃាត់រថយន្ត-ម៉ូតូជិត២០០គ្រឿង

35

ភ្នំពេញ ៖ ក្នុងរយៈពេល៥យប់ នៃការអនុវត្តបម្រាមគោលចរ កងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់យានយន្តសរុប ១៨៣គ្រឿង ក្នុងនោះ ម៉ូតូ១៥៤គ្រឿង និងរថយន្ត២៩គ្រឿង។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សមត្ថកិច្ចបានចាប់ផ្តើមអនុវត្តបម្រាមគោចរនាយប់ថ្ងៃ១ មេសា ក្រោយសាលារាធានីភ្នំពេញ បានចេញសេចក្តីណែនាំហាមឃាត់ការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង៨នាទីយប់ដល់ម៉ោង ៥ភ្លឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕