អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិក Seroja បានបោកបក់លើប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត កាលពីថ្ងៃច័ន្ទ (៥ មេសា) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់និងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣ នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
ខ្យល់បក់បោកខ្លាំងនិងភ្លៀងព្យុះបានធ្វើឱ្យមានភាពលំបាក កាន់តែខ្លាំងឡើង ៗ លើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យបានប្រែក្លាយសហគមន៍តូចៗឲ្យទៅជាដីភក់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសរកទី ជម្រក។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា ព្យុះត្រូពិចត្រូវបានគេរំពឹងថានឹងកើតឡើងនៅថ្ងៃបន្ទាប់ ដោយសារព្យុះនេះ បណ្តាលឱ្យមានរលកសមុទ្រនៅកម្ពស់ ៦ ម៉ែត្រ។
ព្យុះស៊ីក្លូនដែលកំពុងទទួលបានកម្លាំងនេះ វារំកិលឆ្ពោះទៅឆ្នេរខាងលិចនៃប្រទេសអូស្រ្តាលី ដែលធ្វើឲ្យមានការ រាំងស្ទះ ក្នុងការ រុករកអ្នក ដែលនៅកំពុងជាប់ឃាំង។
យ៉ាងហោចណាស់មានមនុស្ស ៨៦ នាក់ ត្រូវបានស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ ៧១ នាក់ទៀតបានបាត់ខ្លួន ខណៈដែលមនុស្ស២៧ នាក់បានស្លាប់នៅទីម័រខាងកើត ដែលជាកោះតូចមួយនៃកោះចំនួន ១,៣ លានដែលស្ថិតនៅរវាងប្រទេសឥណ្ឌូនេស៊ីនិងអូស្ត្រាលី។
នៅក្នុងតំបន់East Flores ជាតំបន់ដាច់ស្រយាល់របស់ប្រទេសឥណ្ឌូណេស៊ី ដីភក់បានគ្របដណ្តប់លើផ្ទះសម្បែង ស្ពាន និង ផ្លូវ ថ្នល់ ខណៈរលកខ្លាំងៗបានរារាំងដល់ដំណើរការចូលស្វែងរករបស់ក្រុមជួយសង្គ្រោះទៅតំបន់រងការវាយប្រហារខ្លាំង។
On Lembata ជាកោះមួយនៅភាគខាងកើតតំបន់Flores ផ្នែកខ្លះនៃភូមិមួយចំនួន ត្រូវបានទឹកលិច និងដីភក់គ្របដណ្តប់ ដែល ហូរធ្លាក់ទៅឆ្នេរសមុទ្រ។