ករណីទី២២៖ អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បុរសអាយុ ៣៥ឆ្នាំ បានទទួលមរណភាពដោយសារកូវីដ-១៩

41

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៣៥ឆ្នាំ នៅឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព ដោយសារជំងឺនេះ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក។

តាមសេចក្តីប្រកាស បានឱ្យដឹងថា ពលរដ្ឋខ្មែរដែលទទួលមរណភាពនេះ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពសន្លប់ បាត់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែនៅតែទៅមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន៕