រដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ នៅយប់ថ្ងៃទី ៦ខែមេសា ឆ្នាំ២០២១

35

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១  អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ  អ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៣ នាក់ មានដូចខាងក្រោម ៖

១/ ស្ត្រី អាយុ ៣៥ ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សី មានទីលំនៅ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២/ បុរស អាយុ ៣៨ ឆ្នាំ ជាជាងជួសជុលម៉ាស៉ីនត្រជាក់ នៅខណ្ឌទួលគោក និងបានធ្វើការនៅការ៉ាស់ឡាន នៅជិតផ្សារសាំហាន់ មានទីលំនៅ ផ្ទះលេខ ៣៣១ ផ្លូវលេខ៥ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣/បុរស អាយុ ៥៨ ឆ្នាំ មានទីលំនៅផ្ទះលេខD27 ផ្លូវបេតុង ភូមិខ១ នៅសង្កាត់ច្រាំងចំរេះទី២  ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមអំពាវនាវដល់ បងប្អូនជាអាជីវករ លក់ដូរ នៅផ្សារអូរប្ញស្សី ឬអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ សូមរុសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕