ព្រោះតែភ្លើងប្រចណ្ឌ ប្តីដាច់ចិត្តសម្លាប់ប្រពន្ធ នៅ ក្រុងបាត់ដំបង

24

បាត់ដំបង៖ ព្រោះតែភ្លើងប្រចណ្ឌ បានជម្រុញបុរសជាប្តី ហ៊ានលើកដៃ សម្លាប់ប្រពន្ធ ដោយគ្មានញញើត ទោះបីជាក្រោយការសម្លាប់បាន ២ថ្ងៃ បុរសជាប្តីត្រូវបានឃាត់ខ្លួន អនុវត្តទោស តាមផ្លូវច្បាប់ក៏ដោយ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលស្ថិតក្នុង ក្រុមទី១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ប៉ុន្តែ នៅរសៀលថ្ងៃ០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលនេះ ក៏មានកាភ្ញាក់ផ្អើលបន្ទាប់ពីប្រទះ ឃើញសពស្រី្តជនរងគ្រោះ ឈ្មោះ សេង វ៉េត ហៅ ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុង ក្នុងសភាពហើមខ្លាំង និងធំក្លិនមកខាងក្រៅ ដោយមិនដឹងពីមូលហេតុ។

បញ្ហានេះ ផ្តើមការសង័្សយខ្លាំងលើការស្លាប់ របស់ស្រ្តីរូបនេះ ទើបសមត្ថកិច្ចឈានដល់ការចាប់ខ្លួនបុរសជាប្តី មកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច នគរបាល បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានសារភាពថា គាត់ពិតជាបានសម្លាប់ប្រពន្ធគាត់មែន
គឺកាលពីថ្ងៃ០៤ ខែមេសា នៅពេលយប់រំលងអាធ្រាត្រ ដោយការវាយដំលើផ្ទៃមុខ និង ច្របាច់ករហូតដល់ស្លាប់។ ដើមហេតុដែលឈានដល់ការ សម្លាប់បែបនេះ គឺដោយសារប្រពន្ធតែងតែជេរប្រមាថ គាត់នៅពេលខឹង ហើយតែងតែទូរស័ព្ទ ទៅរកប្តីមុន របស់គាត់ និង និយាយសរសើរប្តីមុន ចំពោះមុខគាត់ជាញឹកញយ។

បុរសជាជនស័្សយ បាននិយាយថា រូបគាត់និងស្រី្តរងគ្រោះទើបបានគ្នាជាប្តី ប្រពន្ធក្នុងរយ:ពេលជាង ១ឆ្នាំ ប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះ មានទីលំនៅខេត្កកណ្តាល។ ពួកគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រ នៅខេត្តតាកែវជាមួយគ្នា និង ទើបបបួលគ្នាមកជួលបន្ទប់ស្នាក់នៅទីនេះ ក្នុងអំឡុងខែមីនានេះ។

បច្ចុប្បន្នសមត្ថកិច្ច នគរបាលកំពុងរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីបញ្ជូនបន្តទៅកាន់តុលារការ អនុវត្តតាមផ្លូវច្បាប់។