ដ្រូនដើរដោយបច្ចេកវិទ្យាAI អាចជ្រើសរើស និងបេះផ្លែប៉ោមដោយខ្លួនឯង

168

វាមានការខ្វះខាតជាសកលនៃរដូវកាលប្រមូលផ្លៃឈើ ស្របពេលដែលមានការវាយដោយជំងឺកូវីដ១៩ ដែលធ្វើឲ្យបង្អាក់ដំណើរការ។ បច្ចេកវិទ្យាកាន់តែទៅមុខនិងជឿនលឿន ចឹងកសិករបានបង្វែរមកចាប់អារម្មណ៌នឹងដ្រូន AI ដើម្បីយកមកប្រមូលផលរបស់ពួកគាត់។

ឥលូវនេះមានក្រុមហ៊ុនប្រទេសអ៊ីស្រាអែលមួយ បានបង្កើតរ៉ូប៉ូតហោះដោយស្វ័យប្រវត្តិ ដែលយើងតែងតែហៅថាដ្រូន ។ វាដើរដោយប្រព័ន្ធ AI ដើម្បីតំណត់អត្តសញ្ញាណនិងជ្រើសរើសផ្លែឈើណាដែលទុំ។

ដ្រូនមួយនេះអាចដំណើរការបាន២៤ម៉ោងក្នុង១ថ្ងៃហើយបេះតែផ្លែឈើណាដែលទុំប៉ុណ្ណោះ។ ដោយសារវាត្រូវបានបំពាក់ដោយប្រព័ន្ធAI ដើម្បីរកមើលទីតាំងដើមឈើ និងរកមើលផ្លើឈើណាដែលត្រូវបំាងដោយស្លឹក ហើយវាអាចចាត់ថ្នាក់ពីទំហំនិងភាពទុំរបស់ផ្លែឈើ។ បន្ទាប់ពីដ្រូនអាចជ្រើសរើសបានហើយ បន្ទាប់មកវាធ្វើការយ៉ាងល្អ ដើម្បីចូលទៅជិតផ្លែឈើ ហើយវារក្សាស្ថេរភាពបានយ៉ាងល្អ ខណះពេលដៃរបស់វាចាប់យកផ្លៃឈើ

ដ្រូនមួយនេះគឺពិតជាជួយសម្រួលការងារបានច្រើន ហើយមិនចាំបាច់ប្រើប្រាស់មនុស្សច្រើន និងចំណេញថវិការ។ វាអាចប្រមូលផលផ្លែឈើបានច្រើនប្រភេទដូចជាផ្លែប៉ោម ផ្លែល្ពៅនិងផ្លែបឺរ។

អ្នកសិក្សាស្រាវជ្រាវបាននិយាយថា ផ្លែឈើត្រូវបានទុក្ខឲ្យវារលួយនៅចំការ ដែលវាធ្វើឲ្យកសិករខាតបង់ប្រាក់អស់ជាច្រើនជារៀងរាល់ឆ្នាំ។

ចឹងនៅពេលអនាគត អ្នកទាំងអស់គ្នាគិតថា ដ្រូនមួយនេះអាចមកជំនួសការងាររបស់កសិករបានទេ?

Credit: Pang Samnang