អ្នកជំងឺកូវីដ១៩ ទៅពិនិត្យផ្ទៃពោះនៅគ្លីនិករ៉ាក់ ខណៈគ្រូពេទ្យ ៣នាក់ បានប៉ះពាល់ផ្ទាល់ តែមិនទាន់បានយកសំណាកទៅពិនិត្យទេ

164

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែឧសភានេះ បានឲ្យដឹងថា រកឃើញអ្នកជំងឺកូវីដ១៩​​ បានទៅពិនិត្យផ្ទៃពោះនៅគ្លីនិក រ៉ាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩, ២០, ២១ ផ្លូវវេងស្រេង បុរីត្រពាំងថ្លឹង ដោយគ្រូពេទ្យចំនួន ៣នាក់ បានប៉ះពាល់ផ្ទាល់​ និងមិនទាន់បានយកសំណាកនៅឡើយទេរហូតមកដល់ពេលនេះ ។

ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយទីតាំងខាងលើ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២២ខែឧសភា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរយៈពេល ១៤ថ្ងៃ ហើយប្រសិនបើមានអាការមិនស្រួល សូមប្រញ៉ាប់ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ភ្លាម ៕