អបអរសាទរ! កីឡាការិនីតេក្វាន់ដូ WT កម្ពុជាឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃការប្រកួតតេក្វាន់ដូរជើងឯកអាស៊ី២០២១

135

កីឡាការិនីតេក្វាន់ដូ WT កម្ពុជា Casandre tubbs បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ការប្រកួតតេក្វាន់ដូរជើងឯកអាស៊ី២០២១ និងជម្រុះអូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីយកឈ្នះកីឡាការិនីប៉ាគីស្ថាន Zoya Sabir ក្នុងលទ្ធផលពិន្ទុ ៣៩ ទល់នឹង ០១ លើប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម រសៀលថ្ងៃទី២២ ខែឧសភានេះ។

សម្រាប់គូប្រកួតបន្ទាប់របស់អតីតម្ចាស់មេដាយប្រាក់ ស៊ីហ្គេម លើកទី៣០ រូបនេះ គឺត្រូវជួបជាមួយកីឡាការិនីម្ចាស់ផ្ទះ Natali Hamaidi។