ត្រឹមរយៈពេលមួយថ្ងៃ ថៃមានស្លាប់ដោយសារកូវីដ-១៩ ចំនួន ២៤នាក់ និងរកឃើញអ្នកឆ្លងថ្មីជាង ៣,០០០នាក់

139

(បាងកក)៖ សារព័ត៌មានថៃ The Nation បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បង្ហាញពីរបាយការណ៍អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣,០៥២ករណីបន្ថែក្នុងរយៈពេល ១ថ្ងៃ។

បើតាមក្រសួងសុខាភិបាលថៃ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន២៤នាក់បានស្លាប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,៩០០នាក់ ទើបតែជាសះស្បើយ និងបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ៕