ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៧២៩នាក់ និងអ្នកជាសះស្បើយ ៧២១នាក់ ខណៈចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង…

114

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមានចំនួន ៧២៩នាក់ ក្នុងនេះ”ករណីឆ្លងសហគមន៍ ៧០០នាក់ អ្នកដំណើរពីបរទេសចំនួន ២៩នាក់” និងមានអ្នកស្លាប់ចំនួន ០៦នាក់ ខណៈចំនួនអ្នកជាសះស្បើយកើនឡើងរហួតដល់ ៧២១នាក់។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុមចំនួន ៣២,១៨៩នាក់ អ្នកជាសះស្បើយ ២៤,៧៦៣នាក់ និងអ្នកស្លាប់ចំនួន ២៣៦នាក់៕