ដំណឹងល្អ! ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់

162
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការព្យាបាលប្រជាពលរដ្ឋជាសះស្បើយពីជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ដែលមានព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន ២៥១ អង្គ/នាក់។

សូមបញ្ជាក់ថា បន្ទាប់ពីព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យ បាននិមន្តព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រលប់ទៅគង់នៅវត្ត និងនៅផ្ទះវិញ ដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត៕