កូវីដ-១៩នៅមិនទាន់ថមថយ សូមចូលរួមអនុវត្ត ៣ការពារ ៣កុំ ! ខណៈត្រឹមរយៈពេល១ថ្ងៃ អាជ្ញាធរខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានចំនួន ៣២នាក់ទៀត ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ

133

កំពង់ចាម៖  រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣២នាក់បន្ថែមទៀត សុទ្ធសឹងជាបងប្អូនកម្មករ-កម្មការិនីរោងចក្រ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចំនួនអ្នកវិជ្ជមានទាំង ៣២នាក់នោះ គឺមានអ្នកស្រុកព្រៃឈរ ចំនួន១៥នាក់, ស្រុកកងមាសម្នាក់, ស្រុកបាធាយចំនួន៥នាក់, ស្រុកជើងព្រៃចំនួន១០នាក់, និងមកពីខេត្តកំពតម្នាក់ផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនង នឹងអ្នជំងឺកូវីដ-១៩ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលនជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ៧០ ៨២៨ ៧៨៨ / ០១២ ៧៣៦ ៧៥៥

សម្រាប់ខ្លឹមសារលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ដូចខាងក្រោម៖