អ្នកឆ្លងកូវីដ-១៩ លើលោកកើនដល់ជាង ១៧៤លាន ៣៧ម៉ឺននាក់ និងស្លាប់ជាង ៣លាន ៧៥ម៉ឺននាក់…

122

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៤,៣៧០,៣២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧៥១,៨៩៣នាក់ និងជាសះស្បើយឡើងវិញ ១៥៧,៦២០,២៩២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,២២៧,២៣៧នាក់ ស្លាប់ចំនួន ៦១២,៧០១នាក់ និងជាសះស្បើយចំនួន ២៨, ១៧៧,៦៥៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៨, ៩៩៦,៩៤៩នាក់ ស្លាប់ចំនួន ៣៥១,៣៤៤នាក់ និងជាសះស្បើយ ២៧,៣៣៦, ៧៩៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៦,៩៨៥,៨១២នាក់ ស្លាប់ ៤៧៤,៦១៤នាក់ និងជាសះស្បើយ ១៥,៤០៨,៤០១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖