ចិនព្រមានអាមេរិក កុំឱ្យបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់

133

ប៉េកាំង ៖ ចិនកាលពីថ្ងៃអង្គារបានព្រមានអាមេរិក កុំឱ្យស្វះស្វែងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយកោះ តៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងចាប់ផ្តើមចរចាជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ ។

ចិនប៉េកាំងចាត់ទុកកោះសេរីនិយមនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងផ្នែក ការទូតណាមួយដើម្បីទទួលស្គាល់វាជាប្រទេសឯករាជ្យមួយ ។

កាលពីចុងសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយចិនបានផ្ទុះកំហឹងដោយសារតែពួកព្រឹទ្ធសភាជិកសភាអាម៉េរិកទៅធ្វើទស្សនកិច្ច ក្រុង តៃប៉ិះរបស់កោះតៃវ៉ាន់។ នៅទីនោះពួកគេបានប្រកាសថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងជួយវ៉ាក់សាំងកូវីដ១៩ ចំនួន ៧៥០.០០០ ដូសដល់កោះនេះ៕