ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ បំបែបកំណត់ត្រាពិភពលោក ក្រោយសម្រាលបានកូនម្តង ១០នាក់

162

(ព្រីតូរីយ៉ា)៖ ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ បានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) ក្រោយសម្រាលកូនម្តង ១០នាក់ ហើយនេះគឺជាករណីដ៏គួរឲ្យភ្ញាក់ផ្អើលជាងករណីកាលពីខែមុន ពេលដែលអ្នកស្ត្រី Malian Halima Cisse សម្រាលកូនបាន ៩នាក់ នៅប្រទេសម៉ារ៉ុក។

យោងតាមសារព័ត៌មាន DNTV នៅថ្ងៃពុធ ទី៩ ខែមិថុនានេះ បានឲ្យដឹងថា អ្នកស្ត្រី Gosiame Thamara Sithole អាយុ ៣៧ឆ្នាំ បានផ្តល់កំណើតឲ្យកូនខ្ចី ១០នាក់ កាលពីថ្ងៃចន្ទ នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានីព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង ខណៈដែលស្កេនមើល ឃើញត្រឹមតែ ៨នាក់ប៉ុណ្ណោះ។ នេះបើតាមលោក Teboho Tsotetsi ដែលត្រូវជាស្វាមីបានបញ្ជាក់ប្រាប់៕