​ខេត្តព្រៃវែង បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មី ចំនួន ៤០​នាក់បន្ថែម

169

ព្រៃវែង៖ ​រដ្ឋបាលខេត្ត​ព្រៃវែងបានចេញ​សេចក្តីជូនដំណឹង ពី​ការបន្ត​រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៤០​នាក់​បន្ថែមទៀត តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុងស្រុក​ចំនួន​៨ ។

អ្នកជំងឺ​ទាំង​៤០​នាក់​មាននៅ​ស្រុក​៖
១៖ ស្រុក​ព្រះ​សេ្ត​ច ចំនួន ១៨​នាក់​
២៖ ស្រុក​ពាម​រក៍ ចំនួន ៦​នាក់​
៣៖ ស្រុក​កំពង់ត្របែក ចំនួន ៤​នាក់​
៤៖ ស្រុក​ពារាំង ចំនួន ៤​នាក់​
៥៖ ស្រុក​កំចាយមារ ចំនួន ៣​នាក់​
៦៖ ស្រុក​ពាម​ជរ ចំនួន ២​នាក់​
៧៖ ស្រុក​ពោធិ៍​រៀង ចំនួន ២​នាក់​
៨៖ ស្រុក​មេសាង ចំនួន ១​នាក់​

​បច្ចុប្បន្ន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង ៤០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​៕