សូមប្រុងប្រយ័ត្នបាតុភូតធម្មជាតិ! ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា នឹងមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា

154

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូតអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕