សពលោក ជូ ជាគុយ ដែលគេស្គាល់ថាជាមេធាវីត្រូវបានរកឃើញ បន្ទាប់ពីលង់ទឹកសមុទ្រនៅតំបន់ឆ្នេអូត្រេះ១

185

ព្រះសីហនុ៖ សពលោក ជូ ជាគុយ មេធាវីជំនាន់១៤ ដែលបានលង់ទឹកសមុទ្រនៅតំបន់ឆ្នេអូត្រេះ១ ត្រូវបានរកឃើញនៅមុននេះ ដោយអណ្តែតទៅប្រហែល ១គីឡូម៉ែត្រ ពីកន្លែងកេីតហេតុ ។

លោក មេធាវី ជូ ជាគុយ និងមិត្តភក្តិបានទៅលេងកំសាន្តមុជទឹកនៅតំបន់ ឆ្នេអូត្រេះ១ នៅរសៀរ ម្សិលមិញ ត្រូវ បានរលកសមុទ្យបោកយកទៅ និងត្រូវ បានរកឃេីញ សពនៅមុនម៉ោង ៦ព្រឹកនេះ។

ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

ក្នុងប្រតិបត្តិការនៃការស្វែងរកនេះ មានការចូលរួមពីក្រុមអ្នកមុជទឹករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័ក្រចិត្តកោះរ៉ុង ដើម្បីចូលរួមស្វែងរកជនរងគ្រោះ។