មូលហេតុមួយចំនួន ដែលធ្វើឱ្យវីរុសកូវីដ១៩ បម្លែងខ្លួនថ្មី Delta ជាវីរុសដ៏គួរឲ្យខ្លាច និងគ្រោះថ្នាក់!

137

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ១៩ហាក់នៅតែបន្តរាតត្បាតឥតស្រាកស្រាន្តទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលជាហេតុជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែខ្នះខ្នែងក្នុងការការពារខ្លួនកុំឲ្យឆ្លងវីរុសកូវីដ១៩ ខណៈថ្មីៗនេះវីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ក៏បានក្លាយខ្លួនជារីរុសដែលមនុស្សបច្ចុប្បន្នមានភាពខ្លាចរអារកាន់តែខ្លាំងជាងមុនទៅទៀត។

ចំពោះគ្រោះថ្នាក់របស់វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta គឺអាចបណ្តាលឲ្យមនុស្សទទួលរងបញ្ហាជាច្រើន ដែលអាចឈានដល់ការបាត់បង់ជីវិត ហើយកម្រិតឆ្លងរបស់វាកាន់តែខ្លាំង និងគួរឲ្យខ្លាច។

បើយោងតាមការសិក្សាពីគ្រូពេទ្យបានលើកឡើងថា ហេតុផលដែលវីរុសកូវីដ១៩ Delta គួរឲ្យខ្លាចព្រោះ៖
១. វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ឆ្លងលឿនជាងវីរុសដែលរកឃើញនៅអ៊ូហាន ៥០%
២. វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ឆ្លងលឿនជាងវីរុស Alpha នៅអង់គ្លេស ៦០%
៣. វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta អាចគេចពីប្រព័ន្ធភាពស៊ាំ និងប្រឆាំងអង់ទីករក្នុងឈាម
៤. វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ជាវីរុសមួយក្នុងចំណោមវីរុស ០៤ ដែលអង្គការសុខភាពពិភពលោកព្រួយបារម្ភជាងគេ
៥. វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta វាយលុកសុខភាពអ្នកមិនទាន់ចាក់វ៉ាក់សាំង ខ្លាំងជាងអ្នកដែលមិនទាន់បានចាក់៕