កម្ពុជាបាននាំចេញជ័រកៅស៊ូសរុបចំនួនជាង១៦ម៉ឺនតោន ទទួលបានចំណូល២១៨លានដុល្លារអាមេរិក នៅរយៈពេល១០ខែ ឆ្នាំ២០១៨នេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ រយៈពេល១០ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូសរុបចំនួនជាង១៦ម៉ឺនតោន ទទួលបានចំណូល២១៨លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ 

របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់តុលា ឆ្នាំ២០១៨ កម្ពុជានាំចេញជ័រកៅស៊ូចំនួន១៦១,៥២៧តោន កើតឡើង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។ តម្លៃកៅស៊ូបានធ្លាក់ចុះផងដែរ ដោយតម្លៃជាមធ្យមក្នុងរយៈពេល១០ខែកន្លងមកនេះ ក្នុងកម្រិត ១,៣៥៥ដុល្លារអាមេរិកក្នុង១តោន ធ្លាក់ចុះ១៨ភាគរយ។

កៅស៊ូរបស់កម្ពុជានាំចេញទាំងស្រុង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង។

ក្រុមហ៊ុនដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន១២៩ក្រុមហ៊ុន ក្នុងនោះមាន៣០ក្រុមហ៊ុនហើយដែលប្រមូលផល និងធ្វើការនាំចេញ។

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជិត៤៣ម៉ឺនហិកតា ក្នុងផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិតកា ស្មើនឹង៤៧ភាគរយ និងផ្ទៃដីថែទាំងជាង២២ម៉ឺនហិកតា ស្មើនឹង៥៣ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង