យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA ចុះចតលើភពអង្គារដោយជោគជ័យជាប្រវត្តិសាស្រ្ត

នៅទីបំផុតយានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការចុះចតដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ ក្រោយការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ៧ ទៅ ១០នាទីប៉ុណ្ណោះ។

យានរុករកផ្ទៃក្នុងភពអង្គារ InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ផ្ទៃភពព្រះអង្គារ Mars នៅម៉ោងប្រមាណម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីការធ្វើដំណើរសរុបចម្ងាយ៤៨០លានគីឡូម៉ែត្រពីផែនដី ។ តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល០២ឆ្នាំតាមការគ្រោងទុក។

បន្ទាប់ពីការចុះចតជោគជ័យហើយនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA នៅលើផែនដី រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats ៕

អត្ថបទដែលជាប់ទាក់ទង