មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ស្វាគមន៍ក្រុម​ហ៊ុន​​អន្តរជាតិទាំងអស់ក្នុងពិព័រណ៍កម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨

ភ្នំពេញ៖ លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានលើកឡើងថា តាងនាមឲ្យក្រសួងពាណិជ្ជកម្ម លោកសូមស្វាគមន៍ ចំពោះបណ្តាក្រុម​ហ៊ុន​​អន្តរជាតិទាំងអស់ ដែលបានចូលរួមនៅក្នុងពិព័រណ៍ការកម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ ឬ Asia Enternational a nf Envestment Expo 2018 សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី២៨-២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពិព័រណការកម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ នាពេលនេះ រៀបចំឡើងដោយ ក្រុមហ៊ុន Worldex Expo Cambodia។

តំណាងលោក ប៉ាន់ សូរសក្តិ បានលើកឡើងថា ស្របពេលដែលប្រទេសកម្ពុជា ជាម៉ាស៊ីននៃកំណើតសេដ្ឋកិច្ច តាងនាមឲ្យក្រសួងពាណិជ្ជកម្ម យើងមានមោទនភាព​ ដែលប្រទេសកម្ពុជា ត្រូវបានជ្រើសតាំង ជាកន្លែងប្រជុំទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជជែកពិភាក្សា ទាក់ទងនឹងការរវិនោយោគ លើវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និងបដិសណ្ឋារកិច្ចប្រចាំតំបន់អាស៊ីអាគ្នេយ៍​​​​​​​​​​​ ឬ Asia Enternational a nf Envestment Expo 2018។

លោក សំហេង បូរ៉ា បានបន្ថែមទៀតថា ពិព័រណនេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំសហការដោះដូរ និងពង្រីកអាជីវ​កម្ម រវាងម្ចាស់អាជីវ​កម្ម អ្នកជំនួញ ជាពិសេសវិនិយោគិនជាតិ និងអន្តរជាតិ។ លោកបានបន្តថា សកម្មភាពទាំងនេះ ក៏បានបង្កើ​នការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា កាន់តែខ្លាំងក្លា និងជួយជ​ម្រុញឲ្យសេដ្ឋកិច្ចកម្ពុជា​ មាន​ភាព​ល្អប្រសើរថែមមួយកម្រិតទៀត។

​លោក Dato Jerel Soo ​នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldex Expo Cambodia បានលើកឡើងថា ពិព័រណ៍ការកម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ ឬ Asia Enternational a nf Envestment Expo 2018 ដែលក្រុមហ៊ុន របស់លោករៀបចំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។

​លោក Dato Jerel Soo បន្ថែមថា ការបង្កើតឲ្យមានពិព័រណនេះ ក៏ដើម្បីជាការចូលរួមចំណែកពង្រឹក និងពង្រឹងវិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែមាន ការរីកចម្រើនបន្ថែមទៀត។ លោក រំពឹងថា ពិព័រណរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី២៨-២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នឹងអាចបង្កើនការវិនយោគបន្ថែមទៀត ដល់កម្ពុជា និងបណ្តាប្រទេសដទៃទៀត។

គួរបញ្ជាក់ថា ពិព័រណ៍ការកម្សាន្ត និងការវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ ឬ Asia Enternational a nf Envestment Expo 2018 គឺមានបណ្តាក្រុមហ៊ុនធំៗជាច្រើនចូលរួមមានដូចជា AES Signatum EBET Cloudflare Sticpay GreyPanel Smart Loto រួមនឹងក្រុមហ៊ុនជាច្រើនទៀត ដែលអញ្ជើញមកពីប្រទេសចិន ហ្វីលីពីន សិង្ហបុរី ហុងកុង តៃវ៉ាន់ ​ម៉ាឡេស៊ី អង់គ្លេស អាមេរិកជាដើម៕

អត្ថបទដែលជាប់ទាក់ទង