កីឡាការិនីបាល់ទាត់ម្នាក់នេះមិនធម្មតាទេ ទទួលបានពានជើងឯកក្នុងលីគ កំពូលរបស់បារាំង

Ada Hegerberg របស់​ក្លឹប​ Lyon និង​ក្រុម​ជម្រើស​ជាតិ​ន័រវែស​បាន​ក្លាយ​ជា​កីឡាការិនី​ដំបូង​​ឈ្នះ​ពាន​ Ballon d’Or ផ្នែក​នារី​ ដែល​ទើប​បង្កើត​ឡើង​លើក​ទី​មួយ។​

កីឡាការិនី​វ័យ​២៣​ឆ្នាំ ​​ចូល​រួម​ជាមួយ​ Lyon ក្នុង​ឆ្នាំ​២០១៤​ និង​មាន​គុណ​សម្បត្តិ​ជួយ​ក្លឹប​ឈ្នះ​លីគ​កំពូល​ និង​ពាន Champions League ផ្នែក​នារី​៣​រដូវ​កាល​ជាប់​ៗ​គ្នា។​ លេង​ក្នុង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​ Hegerberg រក​​បាន​១៥៧​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​១២៥​ប្រកួត​ឱ្យ​ Lyon និង​៣៨​គ្រាប់ ​ផ្សេង​ទៀតឱ្យ​ក្រុម​ជម្រើស​ជាតិ​នារី​​ន័រវែស។​

ចំពោះចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី Pernille Harder មកពីដាណឺម៉ាក​ និង​លេខ៣ បានលើ កីឡាការិនី Dzsenifer Marozsán មកពីអាល្លឺម៉ង់។ កាល​ពី​ឆ្នាំ​២០១៦​តារា​ឆ្នើម​ មក​ពី​ទីក្រុង​ Molde រូប​នេះ​ធ្លាប់​ត្រូវ​បាន​បោះ​ឆ្នោតឱ្យ​ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​ទ្វីប​អឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង