ពិតជាអស្ចារ្យមែន! នៅក្មេងសោះ អាចរកចំណូលបានពី YouTube ដល់ទៅ ២២ លានដុល្លារ

អាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ កុមារា Ryan បាន​ឈរនៅតំណែងកំពូល​ក្នុង​បញ្ជី​តារា YouTube ដែល​រកចំណូល​បាន​ច្រើន​ជាង​គេប្រចាំឆ្នាំ ២០១៨​។ តាម​បញ្ជី​របស់ Forbes ​កុមារាកើតនៅអាមេរិករូប​នេះ​ រក​ចំណូល​បាន​ពី YouTube ២២ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ គិតចាប់​ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ២០១៨ នេះ។

Ryan ToysReview ដែល​មាន​អ្នក Subscribe ជាង​ ១៧​ លាន​នាក់ បាន​ប្រាប់​សារព័ត៌មាន NBC ថា ខ្លួន​ចង់​ក្លាយ​ជា​អ្នក​ផលិត​ហ្គេម​នៅ​ពេល​អនាគត។ ចាប់​តាំង​ពី Channel លើ YouTube របស់​គេ​បង្កើត​ក្នុង​ខែ មីនា ឆ្នាំ​២០១៥​ មក មាន​អ្នក​ចូល​មើល​វីដេអូ ជិត ២៦​ ពាន់​លាន​ដង។ ចំណូល ១ លាន​ដុល្លារ​គឺ​ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ (Ads) របស់​ YouTube នៅ​ខាងដើមវីដេអូ ចំណែក​ចំណូល​​សេសសល់ទាំងប៉ុន្មានបាន​ពី​អ្នក​ឧបត្ថម្ភ (Sponsor)​។

យោង​តាម​វេបសាយ Business Insider កាល​ពី​ឆ្នាំ​ ២០១៧ Ryan ដែលធ្វើ Content វីដេអូ​លេង​របស់​​ក្មេង​លេង​​​​ ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី៨ ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​លើ YouTube៕

អត្ថបទដែលជាប់ទាក់ទង