ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ យកកម្មវិធី FOOTBALL CLINIC ចូលរួមពង្រឹងជំនាញបាល់ទាត់នៅខេត្តសៀមរាប

សៀមរាប៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ កាលពីដើមសប្ដាហ៍នេះ បានរៀបចំកម្មវិធីចែករំលែកជំនាញបាល់ទាត់ Football Clinic នៅទីលានសិប្បនិម្មិត Home Sport និង ទីលានបាល់ទាត់វត្តបូព៌ ទីរួមខេត្តសៀមរាប ដើម្បីពង្រីកចំណេះដឹង និង ពង្រឹងជំនាញបាល់ទាត់ដ៏ត្រឹមត្រូវដល់យុវជន។

លោក Yusuke Shinoda អ្នកចាត់ការទូទៅ បាននិយាយថា៖ «ក្លឹបបាល់ទាត់អង្គរថាយហ្គឺររបស់យើង ចង់ចូលរួមជាកម្លាំងចលករមួយ ជម្រុញកម្រិតនៃការយល់ដឹង និង ជំនាញបាល់ទាត់ឲ្យកាន់តែខ្ពស់ជាងពេលបច្ចុប្បន្ន។ យើងសម្លឹងឃើញថា យុវជនជាច្រើនក្នុងខេត្តមានឧបនិស្ស័យកីឡា ហេតុនេះយើងចង់បង្ហាញ និង តម្រែតម្រង់ផ្លូវពួកគេឲ្យចូលក្នុងការលេងដ៏ត្រឹមត្រូវមួយ»។

កម្មវិធីចែករំលែកជំនាញបាល់ទាត់របស់អង្គរថាយហ្គឺរ មានការចូលរួមពីយុវជនយុវនារីចន្លោះពីអាយុ១៤ដល់២៥ឆ្នាំប្រមាណ១០០នាក់ ដោយទទួលបានការបង្វឹកពីកីឡាករចំនួន២០រូប និង គ្រូបង្វឹកទាំង៣របស់ថាយហ្គឺរផងដែរ។ ដោយឡែក លោក Masai អ្នកជំនាញមកពីក្រុមហ៊ុន Pocari Sweat បានចែករំលែកចំណេះដឹងពីការគ្រប់គ្រង និង បំពេញលំនឹងជាតិទឹកក្នុងខ្លួនដល់ពួកគេផងដែរ៕BRT

អត្ថបទដែលជាប់ទាក់ទង