ស្ងាត់ៗ! សួស វីហ្សា ធ្វើ​ខួប​ស្នេហ៍​៤ឆ្នាំ ជាមួយ ថមមី

ភ្នំពេញ៖ ក្រោយពីមាន ព័ត៌មានជាច្រើន បានដាក់ការសង្ស័យ លើតារាចម្រៀង សួស វីហ្សា ជុំវិញទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយតារាប្រុសវ័យក្មេង លោក ថមមី បង្កការចាប់អារម្មណ៍ខ្លាំង ដល់មហាជន ប៉ុន្តែជាការឆ្លើយតបត្រូវបានកញ្ញា សួស វីហ្សា បានចេញបញ្ជាក់ថា ពុំមែនជាការពិត ដូចការលើកឡើងនោះឡើយ។ យ៉ាងណាមិញ ក្រោយពីព្យាយាម លាក់លៀម អស់ពេលយ៉ាងយូរហើយនោះ ស្រាប់តែ កញ្ញា សួស វីហ្សា បាន​ធ្វើ​ខួប​៤​ឆ្នាំ នៃ​ទំនាក់​ទំនង​ស្នេហ៍​រវាង ​អ្នក​ទាំងពីរ​ ពោល គឺនាង ជាមួយនឹង បុរសដែលជាគូស្នេហ៍ គឺលោក ថមមី យ៉ាង​ផ្អែម​ផ្ហែម ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ជាការពិត រូបភាព​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​តារា​ចម្រៀង​​ស្រី​រូប​នេះ ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ពាក្យ​អរគុណ​ដល់​មនុស្ស​ម្នាក់​ដែល​កញ្ញា​បាន​ត្រឹម​បង្ហើប​ឈ្មោះ​ជា​អក្សរ​កាត់​ថា T ប៉ុណ្ណោះ។

ដោយ តារាចម្រៀង​រូប​ស្រស់​ កញ្ញា សួស វីហ្សា ​បាន​បង្ហោះ​សារ​ ដែលមាន​ពាក្យពេចន៍ និងអត្ថន័យយ៉ាងដូច្នេះ​ថា «Happy anniversary 4year ​អរគុណ​ T​ ដែល​តែងតែ​គោរពស្រលាញ់ និង​ផ្តល់​តំលៃ​ឱ្យ​ខ្ញុំ​រហូតមក​។ សំខាន់​ស្រលាញ់​គាត់​ត្រង់ ​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅក្បែរ មិន​ទៅ​ចោល មិន​រត់ចោល​ចឹ​ង ខ្ញុំ​គួរ​ដល់ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូចគ្នា អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំងសងខាងរួមទាំង​ក្រុម​រាំ និង​ម្ចាស់​ហាង ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វើកម្មវិធី​ឱ្យមួយ​ទំហឹង​យ៉ាង​សប្បាយ ​និង​ពេញ​ដោយ​អត្ថ​នន័យ ​ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ធ្វើ​នេះ ខុស​រឺ​ត្រូវ​យ៉ាងណា​ចឹ​ង​មាន តែ សូម​អ​ធ្យា​ស្រ​យ័​ពី​បងប្អូន​ទាំង​ក្នុង ​និង​ក្រៅ FB​ (ហ្វេសប៊ុក) ផង​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា ខ្ញុំ​ចង់​ផ្តល់​តំលៃ​នៃ​ពាក្យ ថា​ស្រលាញ់​ឱ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ និង​ផ្តល់ឱ្យ​ខ្លួនឯង​ដោយ​លែង​លាក់លៀម​»​។​

គួរឱ្យដឹងផងដែរថា ទោះបីជា កញ្ញា សួស វីហ្សា មិន​បានបញ្ចេញ​ឈ្មោះ​ បុរស​ម្នាក់​ដែល​តែង​តែ​ស្រលាញ់ ផ្តល់​តម្លៃ​ឱ្យ​នាង​រហូត​មក​ចំៗ​ក្តី ក៏​អ្នក​គាំទ្រ​អាច ​ស្មានដឹង​ដែរថា បុរស​ម្នាក់​នោះ​គ្មាន​អ្នកណា​ក្រៅ​ពី តារាសម្តែងថ្ពាល់ខួច លោក ថមមី ឡើយ ព្រោះ​ឈ្មោះ​លោក ក៏​ផ្តើម​ដោយ​អក្ស T ហើយក៏ជាមនុស្សម្នាក់ដែលតែងតែ នៅជាមួយនាងគ្រប់ពេលដែរ៕

អត្ថបទដែលជាប់ទាក់ទង